រាជធានីភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍ប្រចាំនៅអង្កការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំ UNថា ការបោះឆ្នោតនៅកម្ពុជាកន្លងមកស្របច្បាប់នោះទេដោយគ្មានវត្តមានបក្សប្រឆាំងចូលរួម ។ នេះបើតាមអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ។
បើតាមលោក មុត ចន្ថា ជំនួយការផ្ទាល់របស់លោក កឹម សុខា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា លោក Daniel Mohseni Akhavan តំណាងអចិន្ត្រៃយ៍សហព័ន្ធអាឡឺម៉ង់ក៏បានថ្លែងទៅកាន់សម័យប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគាំទ្រ គោលជំហររបស់សហភាពអឺរ៉ុប និងគាំទ្ររបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អ្នករាយការណ៍ពិសេស ។ លោកបានព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពធ្លាក់ចុះនៃសិទ្ធិមនុស្សនៅកម្ពុជា និងព្រួយបារម្ភធ្ងន់ធ្ងរចំពោះនិន្នាការកើនឡើងខ្លាំងនៃអំពើផ្តាច់ការនៅកម្ពុជា ។
លោកបន្តថា មិនអាចចាត់ថាស្របច្បាប់បានទេចំពោះការបោះឆ្នោតសភាដែលគណបក្សប្រឆាំងដ៏ធំត្រូវបានផាត់ចេញដែលនេះបង្កើតឲ្យមានការដឹកនាំប្រទេសដោយឯកបក្សស្នើរដ្ឋាភិបាលឲ្យទម្លាក់ជាបន្ទាន់នូវបទចោទប្រកាន់ទាំងអស់ និងដកចេញបំរាមទាំងអស់មកលើលោក កឹម សុខា ហើយនឹងទាមទារឲ្យបញ្ឈប់ការប្រើប្រាស់មិនត្រឹមត្រូវនៃប្រព័ន្ធច្បាប់ដើម្បីសង្កត់សង្កិនសម្លេងប្រឆាំងផ្ទុយទៅវិញត្រូវអនុញ្ញាតិឲ្យមានការដេញដោលនយោបាយ និងការរាយការណ៍ដែលរិះគន់ ។
សូមជម្រាបថា ការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំងនេះបន្ទាប់ពីនៅកម្ពុជាបានបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះមិនមានគណបក្សប្រឆាំងចូលរួម នោះទេ តែមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែងសន្លឹកឆ្នោត ជាលទ្ធផល មានតែគណ បក្សប្រជាជនកម្ពុជាប៉ុណ្ណោះទទួលបានការគាំទ្រ រហូតទទួលបានអាសនៈនៅក្នុង រដ្ឋសភាចំនួន១២៥ ៕
ចែករំលែកព័តមាននេះ