ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​ទទួល​ទេសចរ​អន្តរជាតិ​ជិត​2​លាន​នាក់​រយៈពេល​8​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​៤​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណ​១,៧​លាន​នាក់ ក្នុង​កំណើន​៨,៤៧% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​មុន​។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​៤​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណ​១,៧​លាន​នាក់ ក្នុង​កំណើន​៨,៤៧% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​មុន​។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក ងូវ សេង​កាក់ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​នៅ​ខេត្តសៀមរាប ទេសចរ​ចិន​ស្ថិត​ក្នុង​លំដាប់ថ្នាក់​លេខ​១ មាន​ជាង​៧៥​ម៉ឺន​នាក់ ក្នុង​កំណើន​ជាង​៤៤% ។ លោក​បន្ដ​ថា ៖« ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ភ្ញៀវ​មក​ពី​ប្រទេស​ចិន​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​ថាបើ​តាម​តួលេខ​ថ្មី​ៗ​នេះ ក្នុង​១​ខែ​ភ្ញៀវ​ចិន​មក​កាន់​ខេត្តសៀមរាប មាន​ប្រមាណ​ជិត​១០​ម៉ឺន​នាក់ ដូច្នេះ​ហើយ​គោលដៅ​របស់​យើង គឺ​បាញ់​ឆ្ពោះទៅ​ការ​បំពេញតម្រូវការ​ឬ​សេវាកម្ម​ឲ្យ​ទេសចរ​ចិន​ជា​អាទិភាព »​។ លោក​បន្ថែម​ថា នៅ​ខេត្តសៀមរាប ពិសេស​តំបន់​អង្គរ ថ្នាក់ដឹកនាំ​ខេត្ត រួម​ទាំង​មន្ទីរ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ បាន​និង​កំពុង​ខិតខំ​រួម​គ្នា​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ សំខាន់​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ។ ទន្ទឹម​នោះ បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ៖« ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​នេះ គឺ​យើង​អនុវត្ត​តាម​គោលការណ៍​ការពារ និង​ពង្រឹង​ផលិតផល​ទេសចរណ៍​ចាស់​ៗ​ឲ្យ​មានការ​ប្រែប្រួល ឬ​អភិវឌ្ឍន៍​ស្រប​តាម​និយាម​(​ស្ដង់ដា​)​និង​កាលៈទេសៈ​។ ទន្ទឹម​នោះ យើង​ខិតខំ​ពង្រីក​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​ទេសចរ ឬ​អាច​និយាយ​ថា ឲ្យ​ភ្ញៀវ​ទេសចរ​គាត់​មាន​ជម្រើស​ច្រើន​នៅ​ពេល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប »​។ លោក​បន្ថែម​ថា ៖« ចំពោះ​ផលិតផល​ទេសច​ណ៍​ថ្មី​ៗ​ដូច​ជា សហគមន៍​ទេសចរណ៍ ដែល​យើង​ទើបនឹង​បង្កើត​ឡើង​នោះ ត្រូវធ្វើ​យ៉ាងណា​ប្រកបដោយ​ស្តង់ដា រួម​ទាំង​ការ​ទទួលខុស ត្រូវ​ទាំង​សោភ័ណ​ភាព និង​សេវាកម្ម សំខាន់​ធ្វើ​យ៉ាងម៉េច​តម្រូវ​ចិត្ត​ភ្ញៀវ »​។

តាម​ការ​បញ្ជាក់​ពី​លោក​ប្រធាន​មន្ទីរ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​ខេត្តសៀមរាប គឺ​ភាគច្រើន​សំដៅ​ទៅ​ទស្សនា​នៅ​អង្គរ ។ បន្ទាប់​មក​តំបន់​ក្រុង​សៀមរាប ក៏​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ។ ចំណែក​រមណីយដ្ឋាន​ផ្សេង​ទៀត​ដូច​ជា តំបន់​បឹង​ទន្លេសាប​ដែល​មាន​៥​គោលដៅ រួម​មាន តំបន់​ចុង​ភ្នាស កំពង់​ភ្លុក កំពង់​ឃ្លាំង សហគមន៍​ជ្រាវ និង​ព្រែក​ជ្រៃ ក៏​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។ លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា ដើម្បី​ពង្រឹង​និង​ពង្រីក ឬ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ ឬ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ទទួល​បាន​ជោគជ័យ លុះត្រាតែ​មានការ​សហការ​ឬ​ការ​ចូលរួម​ពី​គ្រប់​ផ្នែក​ទាំងអស់ ក្នុង​នោះ​អ្វី​ដែល​សំខាន់​គឺ​ដៃគូ​មិន​អាច​ខ្វះ​បាន​ពី​វិស័យ​ឯកជន ។

ទន្ទឹម​នឹង​នេះ លោក​រំពឹង​ថា តាម​រយៈ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល រួម​ទាំង​គោលការណ៍ និង​ការ​ណែនាំ​ជា​ប្រចាំ​របស់​ក្រសួងទេសចរណ៍ វិស័យ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​និយាយ​រួម ហើយ​និយាយ​ដោយឡែក នៅ​ខេត្តសៀមរាប នឹង​ដំណើរការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ