សម្តេចតេជោ ៖ លោកិយគ្មានយុត្តិធម៌ទេ អ្នកខ្លាំងឈ្នះ អ្នកខ្សោយចាញ់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នៅលើលោកនេះគ្មានយុត្តិធម៌សម្រាប់អ្នកខ្សោយនោះទេ គឺអ្នកខ្លាំងឈ្នះ អ្នកខ្សោយចាញ់ ។…
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នៅលើលោកនេះគ្មានយុត្តិធម៌សម្រាប់អ្នកខ្សោយនោះទេ គឺអ្នកខ្លាំងឈ្នះ អ្នកខ្សោយចាញ់ ។…
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នៅលើលោកនេះគ្មានយុត្តិធម៌សម្រាប់អ្នកខ្សោយនោះទេ គឺអ្នកខ្លាំងឈ្នះ អ្នកខ្សោយចាញ់ ។
សម្តេចតេជោបានលើកឡើងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិកគំរាមដល់ចៅក្រមស៊ើបសួរតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលចង់ស៊ើបអង្កេតលើបទល្មើសឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយកម្មកររាប់ពាន់នាក់កាលពីថ្ងៃទី១៩ ខែកញ្ញា នៅខេត្តកំពង់ស្ពឺ សម្តេចតេជាបានលើកឡើងថា នៅសហរដ្ឋអាមេរិកក៏មានការដាក់ខ្នោះតំណាងរាស្ត្រទាំមានអភ័យឯកសិទ្ធិដែរ ។
សម្តេចតេជោថ្លែងថា៖ «ស្រុកអាមេរិក ប៉ូលិសវាយខ្នោះតំណាងរាស្ត្រដែលតវ៉ាលោកត្រាំប្រធានាធិបតីអាមេរិកហើយបិទផ្លូវ វាយខ្នោះតំណាងរាស្ត្រ ព្រោះមកបិទផ្លូវខុសច្បាប់ ។ នៅអាមេរិកគេវាយខ្នោះតំណាងរាស្ត្រត្រូវច្បាប់តែនៅខ្មែរ វាយខ្នោះតំណាងរាស្ត្រខុសច្បាប់ »។ សម្តេចតេជោថ្លែងទៀតថា ក្នុងខណៈដែលសម្តេចចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកកន្លងមក ស្រាប់តែអាមេរិកបានគំរាមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងគំរាមចាប់ចៅក្រមណាដែលហ៊ានស៊ើបអង្កេតអំពីបទឧក្រិដ្ឋកម្មទាំងអស់ ។
សម្តេចគូសបញ្ជាក់ថា «អុីចឹង អាមេរិកដើរគំរាមគេទាំងអស់ អាមេរិកអត់មានអ្វីខុសសោះ ស្រួលដែរ ។ គេថាយើងបញ្ជាតុលាការ ហៅថាតុលាការតេឡេកុម្មង់ តែដល់អាមេរិកគំរាមតុលាការ គំរាមដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទៀត ។ នៅតែត្រូវទៀត អីុចឹងនៅលើលោកនេះយុត្តិធម៌មិនទាន់មានទេ! អ្នកខ្លាំងនៅតែឈ្នះ អាខ្សោយនៅតែចាញ់គេហ្នឹង!» ។
ទោះបីសហរដ្ឋអាមេរិកបង្ហាញជំហរបងធំទៅកាន់បណ្តាប្រទេសមួយចំនួនយ៉ាងណាក្តី ក៏សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានៅតែរក្សាឯករាជ្យ អធិតេយ្យភាព ដោយគ្មានប្រទេសណាមួយមករំលោភបំពានបានទេ ។
សម្តេចតេជោថ្លែងថា ៖«គ្មានអ្នកណាមកបញ្ជាយើងបានទេ! ហើយបើយើងឱនក្បាលមួយពេល ជំពាក់ត្រូវឱនមួយ១០០ដងទៀត ។ ខ្ញុំមិនឱនក្បាលដាក់អ្នកណាទាំងអស់ និយាយត្រូវធ្វើការជាមួយគ្នា និយាយមិនត្រូវផ្អាកទុកមួយកន្លែង បើនិយាយមិនត្រូវគ្នាហើយ និយាយធ្វើអ្វីទៀត» ។ សម្តេចតេជោក៏បានលើកឡើងទៀតថា គេអាចពន្យល់សម្តេចបាន ហើយសម្តេចក៏ពន្យល់គេបានដែរ ដែលជាការសមហេតុសមផលក្នុងនាមប្រទេសជារដ្ឋ អធិបតេយ្យ ។
សម្តេចតេជោបានគូសបញ្ជាក់ថា៖ «អ្នកឯងពន្យល់ខ្ញុំថាអុីចេះៗ!! ខ្ញុំពន្យល់គេថាអុីចេះៗ!! រដ្ឋ
អធិបតេយ្យវាអុីចឹង វាគ្មានអ្នកណាកៀបអ្នកណាទេ! លើលោកនេះ គ្មានអ្នកណាកៀបអ្នកណាទេ ។
អ្នកវិភាគនយោបាយដែលកំពុងរស់នៅសហរដ្ឋអាមេរិក លោក ជេម សុខ បានលើកឡើងថា
សម្តេចតេជោក្លាហានក្នុងការបញ្ចេញមតិទៅកាន់បណ្តាប្រទេសមហាអំណាច ខុសពីលោក សម
រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលពូកែតែបញ្ចេញសម្តីប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ