ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្បែក​ស្ងួត និង​រមាស់មែន​ទេ មាន​វិធី​បំបាត់ហើយ!!!

5 ឆ្នាំ មុន

ស្បែក​ដែល​រមាស់ ហើយ​ស្ងួត​ទៀត​អាច​ជា​រឿង​មួយ​រំខាន ហើយ​អាច​បង្ក​ជា​ការ​ឈឺចាប់​បាន ។ សំណាង​ដែរ​បញ្ហា​នេះ​ភាគច្រើន​អាច​បង្ការ​បាន ។ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​នេះ​៖ ១-​ងូតទឹក​ក្តៅ ឧណ្ហ​ៗ និង​កុំ​ងូត​យូរ​ពេក…

ស្បែក​ដែល​រមាស់ ហើយ​ស្ងួត​ទៀត​អាច​ជា​រឿង​មួយ​រំខាន ហើយ​អាច​បង្ក​ជា​ការ​ឈឺចាប់​បាន ។ សំណាង​ដែរ​បញ្ហា​នេះ​ភាគច្រើន​អាច​បង្ការ​បាន ។ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​នេះ​៖

១-​ងូតទឹក​ក្តៅ ឧណ្ហ​ៗ និង​កុំ​ងូត​យូរ​ពេក ។ ចូរ​ប្រយ័ត្ន​ទៅ​លើ​ការ​ជូត​កន្សែង​ស្ងួត​ពេក តែ​ត្រូវ​លាប​ក្រែ​ម​ផ្តល់​សំណើម​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

២-​ចូរ​ជ្រើសរើស​ក្រែ​ម​ផ្តល់​សំណើម​ដែល​ខាប់ ឬ​ប្រេង​លាប​ជំនួស​ការ​ប្រើ​ឡូ​សិន​វិញ ។

៣-​ចូរ​ជ្រើសរើស​ផលិតផល​ណា​ដែល​គ្មាន​ជាតិ​ទឹកអប់​ក្រអូប ព្រោះ​វា​នឹង​មិន​ងាយ​ធ្វើ​ឲ្យ​ស្ងួត និង​រលាក​ដល់​ស្បែក​ឡើយ ។

៤-​ចូរ​បើក​ដំណើរការ​ម៉ាស៊ីន​ផ្តល់​សំណើម​ដល់​បរិយាកាស​ក្នុង​បន្ទប់ ។

៥-​ចូរ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជា​ញឹកញាប់ ឬ​ប្រើប្រាស់​ទឹក​លាងដៃ​អនាម័យ ។ ចូរ​ប្រើ​ប្រាស់​ក្រែ​ម​លាប​ដៃ​ប្រភេទ ក្រាស់​ៗ​ក្រោយ​ពី​លាង​សម្អាត​ដៃ ម្តង​ៗ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ