ខាងក្រោមនេះនឹងបង្ហាញអ្នកពីរូបមន្តមួយក្នុងការធ្វើឲ្យស្បែកសរលោងស្អាត ។ តើមានអ្វីខ្លះទៅ ?
ដំបូងអ្នកអាចរៀបចំត្រឡាចមួយដុំធំ ការ៉ុតបន្តិច ទឹកខ្មេះសចំនួន៣០០មីលី្លលីត្រ និងដបកញ្ចក់ស្អាតមួយ ។ បន្ទាប់មកអ្នកអាចចិតសំបកត្រឡាច និងការ៉ុតចេញ រួចលាងឲ្យស្អាត។ បន្ទាប់មកទៀត អ្នកអាចយកត្រឡាចទៅកិនយកទឹក ហើយយកការ៉ុតកិនយកទឹកដូចគ្នា ។
ក្រោយពេលដែលកិនរួច អ្នកអាចចាក់ទឹកខ្មេះស ទឹកត្រឡាច និងទឹកការ៉ុតចូលទៅក្នុងដបកញ្ចក់ដែលអ្នកបានលាងស្អាត ហើយហាលស្ងួតនោះ។ អ្នកអាចដាក់តាមសមាមាត្រ 1:3:3(ទឹកខ្មេះស ទឹកត្រឡាច ទឹកការ៉ុត) ។ ក្រោយពេលដែលចាក់ចូលរួច អ្នកអាចកូរឲ្យសព្វ ហើយបិទគម្របឲ្យជិត ទុកចំនួន២ថ្ងៃ ទើបអាចប្រើបាន ។
នៅពេលដែលអ្នកប្រើបាន អ្នកអាចយកសម្លីមកជ្រលក់ ហើយយកទៅលាបលើស្នាមដក់ក្រោមភ្នែក ឬកន្លែងដែលមានស្នាមជ្រួញ ដោយម៉ាស្សា ហើយទុកចំនួន១៥នាទី ទើបលាងចេញ។
នៅពេលដែលអ្នកព្យាយាមប្រើជារៀងរាល់យប់ វានឹងធ្វើឲ្យស្នាមដក់ក្រោមភ្នែកអ្នកបាត់ ថែមទាំងធ្វើឲ្យស្បែកអ្នកប្រែជាភ្លឺ និងក្មេងជាងវ័យទៀតផង ប៉ុន្តែ ចំពោះស្បែកដែលឆាប់ប្រតិកម្ម គួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងប្រើ ឬស្បែកធម្មតា ក្រោយពេលដែលប្រើរួច មានបញ្ហា អ្នកគួរតែឈប់ប្រើភ្លាម ទើបមិនធ្វើឲ្យស្បែកអ្នកខូច (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ