ខេត្តសៀមរាប ៖ លោក កើត វណ្ណារ៉េត ព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានប្រាប់ថា ខារ៉ាអូខេ វី អតីតខារ៉ាអូខេពីរ៉ាមីត បន្ទាប់ពីសមត្ថកិច្ចឈានដល់ធ្វើការឃាត់ខ្លួនអ្នកញៀនថ្នាំបានប្រុសស្រីចំនួន១៤នាក់ ក្នុងនោះមានមេការស្រីម្នាក់ និងវត្ថុតាងនៅក្នុងបន្ទប់ខារ៉ាអូខេនោះ កាលពីយប់អធ្រាត្រថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានបិទទ្វារជាបណ្តោះអាសន្នហើយ ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីទាំង១៤នាក់រួចមកក្នុងនោះពុំរកឃើញនូវសារធាតុញៀនក្នុងខ្លួនចំនួន២នាក់គឺឈ្មោះ ធឹង សំអាន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេការខារ៉ាអូខេ វី មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងម្នាក់ទៀតឈ្មោះ ញ៉េប សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរដឹកផ្កាលក់ នៅក្នុងក្រុងសៀមរាប មានស្រុកកំណើតនៅខេត្តព្រៃវែង ដែលជាភ្ញៀវចូលច្រៀងលេងជាមួយមិត្តភក្តិ ។ អ្នកទាំង២ត្រូវតុលាការឱ្យដោះលែងត្រឡប់ទៅផ្ទះវិញដោយសារអ្នកទាំង២ពុំមានសារធាតុញៀននៅក្នុងខ្លួន ។
តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់នៅតុលាការខេត្តថា ជនសង្ស័យប្រុសស្រីទាំង១៤នាក់ក្នុងនោះមានជនសង្ស័យ២នាក់ខាងលើត្រូវតុលាការដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ចំណែកជនសង្ស័យប្រុសស្រីដែលនៅសល់ចំនួន១២នាក់នោះមានទី១-ឈ្មោះ ជុំ ប៊ុលលីយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (រក្សាទុក និងចាត់ចែង មានសារធាតុញៀនក្នុងខ្លួន), ទី២-ឈ្មោះ ជា ដារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន), ទី៣-ឈ្មោះ អ៊ួន តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន), ទី៤-ឈ្មោះ សំ សុគន្ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន), ទី៥-ឈ្មោះ ឌិន ខេង ហៅ ០៩ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (សំរួល និងរារាំងរាជការសាធារណៈ) (គ្មានសារធាតុញៀនក្នុងខ្លួន) ។
ទី៦-ឈ្មោះ ឆាយ គឹមណាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់), ទី៧-ឈ្មោះ កង សុភក្ត្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន), ទី៨-ឈ្មោះ ហ៊ាង ណាត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ វី អតីតខារ៉ាអូខេពីរ៉ាមីត មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន), ទី៩-ឈ្មោះ គឹម នៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន), ទី១០-ឈ្មោះ ហេង ហៀវ ហៅ ស៊ីរីកា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន), ទី១១-ឈ្មោះ នៅ ប៊ុណ្ណាវត្តា ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន) និងទី១២-ឈ្មោះ ឡុង វីតា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន) ។
ក្នុងនោះដកហូតបានវត្ថុតាងពីក្នុងខារ៉ាអូខេ វី អតីតខារ៉ាអូខេពីរ៉ាមីតរួមមាន ម្សៅខេពណ៌ស (Ketamine) ចំនួន១៦កញ្ចប់ ស្មើនឹងទម្ងន់៩,៥ក្រាម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ, ទូរស័ព្ទដៃចំនួន៣គ្រឿង និងវិទ្យុទាក់ទងចំនួន១គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១២នាក់ និងវត្ថុតាងត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបបានឱ្យសមត្ថកិច្ចបញ្ជូនយកទៅដាក់ពន្ធនាគារខេត្តនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ អស់ហើយ ៕
ចែករំលែកព័តមាននេះ