ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ក៏​ខ្ទេច ម្ចាស់​ក៏​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ ក្នុង​ទិស​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​៩១-៩២ ក្នុងភូមិ​យាយ​ឡ…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ ក្នុង​ទិស​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​៩១-៩២ ក្នុងភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ញ៉ា​ត់ ធា​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​នៀល ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​។

លោក​វរ​សេនីយ៍​​ទោ ជាល សុ​ផាត នាយការិយាល័យ​ចរាចរ​ណ័​ផ្លូវគោក​ខេត្ត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាម​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង ២A-៥២៩០ បាន​បើក​បោះពួយ​មក​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង ធុន​C90 ពណ៌​ទឹកប៊ិច គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​លិចទៅ​កើត បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​ចរាចរណ៍​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ដោះស្រាយ​គ្នា​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ