ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពីក្រោយ​គោ​យន្ត​ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់​បើកបរ​​ម៉ូតូ​ពេល​យប់​អត់​ពាក់មួក​សុវត្ថិភាព ដោយ​មើល​មិនឃើញ​គោ​យន្ត​ចត​ចោល​កណ្តាលផ្លូវ​ពេល​យប់​អធ្រាត្រ​បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​វេលា​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​១០១៨…

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់​បើកបរ​​ម៉ូតូ​ពេល​យប់​អត់​ពាក់មួក​សុវត្ថិភាព ដោយ​មើល​មិនឃើញ​គោ​យន្ត​ចត​ចោល​កណ្តាលផ្លូវ​ពេល​យប់​អធ្រាត្រ​បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​វេលា​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​១០១៨ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ធី ចាន់​នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ពាណិជ្ជ ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​អ្នក​បើក និង​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ឈ្មោះ​ហម ឡ​យ ភេទ​ប្រុស អ​យុ​២៣​ឆ្នាំ រស់
នៅ​ភូមិ​តា​មិ​ញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​១L-៤៨២២ គ្មាន​ពាក់មួក​ទាំង​២​នាក់ ។ ចំណែក​ឈ្មោះ​ឌឹ​ក ឌ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ម្អម ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ជា​អ្នកបើកបរ​គោ​យន្ត​មួយ​គ្រឿង ពណ៌​ក្រហម មាន​ដឹកអុស​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​គោ​យន្ត​បាន​បើកបរ​មក​ដល់​ចំណុច​កើតហេតុ គោ​យន្ត​អស់​សាំង​ក៏​ចត​ចោល​កណ្តាលផ្លូវ គ្មាន​ដាក់​សញ្ញា​អ្វីមួយ​ជា​សម្គាល់​ឡើយ ពេល​នោះ​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មើល​មិនឃើញ បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​តែ​ម្តង​។

ក្រោយ​កើតហេតុ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ ។ ​ចំណែក​សព ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក គោ​យន្ត និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ