ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ឆន្ទៈ​ខ្មែរ ប្រកាស​គាំទ្រ​ការ​ប្រជុំ​សភា​លើក​ដំបូង

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​កើត​ចេញពី​អតីត​អ្នកគាំទ្រ​គណបក្សប្រឆាំង​បាន​ប្រកាស ទទួលស្គាល់​ការ​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ដំបូង​ក្រោម​អធិបតីភាព ព្រះករុណា​ព្រះបាទ បរមនាថ​នរោត្តម សីហ​មុនី​។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​កើត​ចេញពី​អតីត​អ្នកគាំទ្រ​គណបក្សប្រឆាំង​បាន​ប្រកាស ទទួលស្គាល់​ការ​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ដំបូង​ក្រោម​អធិបតីភាព ព្រះករុណា​ព្រះបាទ បរមនាថ​នរោត្តម សីហ​មុនី​។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា នេះ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ និង​ម្ចាស់​ឆ្នោត ជាមួយ​គណបក្ស​ចូលរួម​ផ្សេង​ទៀត និង​ម្ចាស់​ឆ្នោត​របស់​ខ្លួន មិនមែន​ក្លែងក្លាយ​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ម្ចាស់​ឆ្នោត​របស់​គេ​ក៏​មិនមែន​ក្លែងក្លាយ​ដែរ​។ ហេតុនេះ​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​យល់​ស្រប​ចំពោះ​មតិ​របស់​គណបក្ស​នយោបាយ​ក្រៅបញ្ជី និង​មតិ​មជ្ឈដ្ឋាន​ខាងក្រៅ ដែល​បាន​ហៅ​ការ​បោះ​ឆ្នោត និង​លទ្ធផល​ថា​ក្លែងក្លាយ​ដោ យ​ហេតុផល​ផ្ទាល់ខ្លួន​នោះ​ឡើយ​។

គណបក្ស​ឆន្ទៈ​ខ្មែរ​សោកស្តាយ​ដែល​ក្រុម​នយោបាយ បរាជ័យ​គ្រប់​ជំហាន​(​បក្ស​ប្រឆាំង​) និង​អន្តរជាតិ​នៅ​ពីក្រោយ​ឆាក​បាយឡុកបាយឡ នៅ​តែ​បន្ត​ស្រែក​បំពង​ពី​សាមគ្គីភាព​ក្លែងក្លាយ ការ​ទម្លាក់​ការ​ចោទប្រកាន់ និង​ការ​ដោះ​លែង​ក្លែងក្លាយ ការ​បាន​អត្តសញ្ញាណ​ឡើង​វិញ ក្លែងក្លាយ ការ​ប្រគល់​អំណាច​សង​វិញ​ក្លែងក្លាយ និង​ការ​បោះ​ឆ្នោត​ឡើង​ដ៏​រវើរវាយ គឺ​មាន​តែ​ពួក​ទ័លច្រក​អស់​ផ្លូវ​ក្នុង​ជីវិត​ទេ ដែល​ជឿ​លើ​ការ​ទស្សន៍​ទាយ​បែប​នេះ​ទៀត​នោះ​។ ការ​លើក​ឡើង​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ ចង់​សំដៅ​ទៅ​កាន់​ក្រុម​លោក សម រ​ង្ស៊ី ដែល​កំពុង​នៅ​ក្រៅប្រទេស​ស្រែក​ការ​បោះ​ឆ្នោត​នៅ​ក្លែងក្លាយ និង​ការ​បង្កើត​រាជរដ្ឋាភិបាល​មិន​ស្របច្បាប់​ដោយ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ជាដើម​។

យ៉ាងណា​ក្តី​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​គូសបញ្ជាក់​ថា​«​ថ្ងៃនេះ គាំទ្រ​សម័យប្រជុំ​ដំបូង ដែល​ប្រកាស សុពលភាព​តំណាងរាស្ត្រ​ជាប់​ឆ្នោត ចូល​ស្បថ​ក្រោម​ព្រះរាជ​ធិ​បតី​របស់​ព្រះមហាក្សត្រ ដើម្បី​រដ្ឋសភា និង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ចាប់​ដំណើរការ​ជា​ផ្លូវការ និង​ស្របច្បាប់​បន្ត​គ្រប់គ្រង ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ស្ថិរភាព និង​ភាព​សុខ​ចម្រើន​តាម​គន្លង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ជា​ទៀងទាត់​តទៅ​»​។ គណបក្ស​ឆន្ទៈ​ខ្មែរ​ក៏​បាន​លើក​ឡើង​ថា ការ​ចូលរួម​ក្នុង​ឧត្តម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដែល​ជា​យន្តការ​ក្រៅ​ក្រប​ខណ្ឌ​សភា ដើម្បី​ជា​ប្រយោជន៍​ផ្តួចផ្តើម​គំនិត តាក់តែង និង​តាមដាន​លើ​ការ​រៀបចំ​ច្បាប់​គោលនយោបាយ លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​រាជរដ្ឋាភិបាល ហើយ​ផ្តល់​អនុសាសន៍​កែ​លម្អ​អំពី​ភាព​អសកម្ម និង​ភាព​មិន​ប្រក្រតី​ទាំង​នៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ សំដៅ​លើក​ស្ទួយ​ប្រសិទ្ធិ​ភាព​ការងារ​របស់​ស្ថាប័នរដ្ឋ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​។

ជាមួយ​គ្នា​នោះ​ដែរ គណបក្ស​ឆន្ទៈ​ខ្មែរ ក៏​បាន​អបអរសាទ​ចំពោះ​ឥរិយា​យ​ប​ថ របស់​អង្ក​ការ​អន្តរជាតិ និង​ប្រទេស​មួយ​ចំនួន​ដែល​ជា​បន្តបន្ទាប់​ទទួលស្គាល់ និង​បន្ត​ទំនាក់ទំនង​សហ​ប្រ​តិ​ប ត្តិ​ការ​ជាមួយ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ មិន​អាច​រារាំង និង​បង្វែរ​ជំហាន​ឆ្ពោះទៅ​មុខ នូវ​សិទ្ធិ ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឡើយ​។ គណបក្ស​ឆន្ទៈ​ខ្មែរ​ក៏​បាន​អះអាង​ថា ការ​ចូលរួម និង​លទ្ធផល​ដែល​គណបក្ស​បាន​ទទួល គឺជា​សំឡេង​ឆ្នោត​គាំទ្រ​ខ្ពស់​លើ​គណបក្ស​នយោបាយ​ចំនួន​១៦ ក្នុង​ចំណោម​គណបក្ស​នយោបាយ​២០ និង​ជា​ម្ចាស់​លំដាប់​ទី​២ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បើ​ប្រៀ​ធៀប​ជាមួយ​គណបក្ស​នយោបាយ​ថ្មី​ដែល​ចូលរួម​ប្រកួត​ការ​បោះ​ឆ្នោត​លើក​ទី​១​ដូច​គ្នា បាន​បញ្ជាក់​ថា គណបក្ស​ឆន្ទៈ​ខ្មែរ គឺជា​គណបក្ស​ប្រកួតប្រជែង​ពិតប្រាកដ ពោរពេញ​ដោយ​សក្តានុពល មួយ ដែល​មិន​ទុក​ឲ្យ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្លាប់​ស្កូ​កបាន​ឡើយ​៕