ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ស៊ើ​ដឹង​ថា​ទំនង​មិន​ស្រួល រាយការណ៍​ភ្លាម ក្របួច​.​ក​ភ្លែត !

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ឃាត់ខ្លួន​ពេល​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​មក​ពី​ទិញ​ថ្នាំ​ញៀន​រួច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ដល់​ក្នុងផ្ទះ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន ។ ហេតុការណ៍​បង្ក្រាប​មុខសញ្ញា​ចាស់​ទាំង​៣​នាក់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ឃាត់ខ្លួន​ពេល​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​មក​ពី​ទិញ​ថ្នាំ​ញៀន​រួច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ដល់​ក្នុងផ្ទះ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន ។ ហេតុការណ៍​បង្ក្រាប​មុខសញ្ញា​ចាស់​ទាំង​៣​នាក់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​នេះ​មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ថា បាន​ប្រទះ​ឃើញ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​គួរ​ឲ្យ​សង្ស័យ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ច្បាស់​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ពួនស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ទី​១-​ឈ្មោះ ឃៀង សុ​ផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​២-​ឈ្មោះ ជីវ វ​ណ្ណេ​ត ហៅ ​ង៉ុ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ធ្យូង ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ពេល​ឆែកឆេរ​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ពណ៌​ស​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច​, ទូរស័ព្ទ​១​គ្រឿង​, ដែល​.​ក​ចំនួន​២, ម៉ូតូ​ម៉ាក​សេ​១២៥​ចំនួន​១​គ្រឿង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​ប្រាប់​ទីតាំង​លក់ដូរ​គ្រឿងញៀន​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ និង​ទទួល​បទបញ្ជា​ពី​លោកស្នងការ​ផង​នោះ​លោក​វរសេនីយ៍ឯក អ៊ូច ហៀ​ង អធិការ​ក្រុង​ច្បារមន​បាន​ដឹកនាំ​កម្លាំង​នគរបាល​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ទៀត​ឈ្មោះ ហាន ប៊ុ​ន​ហ៊ា​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន លុយ​ខ្មែរ​២​ពាន់​រៀល​, ថង់​ប្លា​ស្ទិ​ក​ច្រក​គ្រឿងញៀន​ចំនួន​៣​ដុំ​, ដែកកេះ​៥,​ច្បូក​ចូក​ថ្នាំ​១, ឧបករណ៍​​ច្នៃ​ជក់​ថ្នាំ​១ និង​កន្ត្រៃ​១ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ច្បារមន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ