រាជធានីភ្នំពេញ ៖ គេមិននឹកស្មានថា តារាសម្តែងមកពីអាមេរិកជាតួលំដាប់ហូលីវូដនាង TheAnnalynne McCord ពុះពាររងភាពពិបាកជាច្រើនជុំវិញការថតភាពយន្តលំដាប់ហូលីវូដ បានប្រាក់កម្រៃមិនក្រសោបទុក បែរជាចុះមកជួយកុមារកម្ពុជា និងស្ត្រីរងគ្រោះមួយចំនួន។ តើមានកត្តាអ្វីខ្លះដែលតារាភាពយន្តម្នាក់នេះ សុខចិត្តដាក់កាយគិតដល់ពលរដ្ឋកម្ពុជាបែបនេះ?
បញ្ជាក់ពីមូលហេតុនេះ កញ្ញា TheAnnalynne McCord បានឱ្យ ដឹងថា ប្រទេសកម្ពុជាជាប្រទេសមួយដែលល្អ មានភាពស្រស់ស្អាត ប្រជាជនញញឹមរួសរាយរាក់ទាក់ ហើយតស៊ូម៉ឺងម៉ាត់។ជាពិសេសអ្វីដែលកញ្ញាមានការកោតសរសើរប្រទេសកម្ពុជា ជួបសង្គ្រាម២០ ឬ៣០ឆ្នាំ តែអាចងើបឈរបានកែប្រែវាសនាខ្លួនឯងឱ្យពិភពលោកបានឃើញ ហើយមានអ្វីៗគ្រប់បែបយ៉ាងពិតជាកម្របានឃើញ និងជាភាពអស្ចារ្យ មួយ។
កញ្ញារូបនេះនិយាយទាំងគ្រងសម្លៀកបំពាក់បុរាណខ្មែរថា បើប្រទេសផ្សេងវិញមានសង្គ្រាមច្បាស់ណាស់ថា ពិបាកធ្វើការកសាងអាចថា យូរជាងកម្ពុជា។ បើនិយាយទៅលើប្រជាជនកម្ពុជាវិញ បើទោះបីគាត់ត្រូវរងនូវអំពើហិង្សាអ្វីមួយ គឺមិនបាក់ទុកចិត្ត មានតែតស៊ូប្រឹងប្រែងរស់រាន មិនផ្តួលទៅតាមចំណុចទាំងអស់នេះហើយ ទើបកែប្រែកញ្ញាឱ្យមានគំនិតគិតចង់តែមួយជួយបងប្អូននៅទីនេះ ប្រសិនបើពួកគាត់មានបញ្ហាអ្វីមួយ។
ជាពិសេសកញ្ញាតែងតែចុះមកជួយកុមារ និងស្ត្រីរងគ្រោះនៅអង្គការអាហ្វេស៊ីប ដែលមានអ្នកស្រី ម៉ម សុម៉ាលី ជាអ្នកស្ថានិក។ ហើយជាពិសេទៀតនោះ ស្នាដៃរឿងដែលសម្តែងនៅអាមេរិកបានប្រាក់ គឺមិនភ្លេចដកយកមកជួយនៅអង្គការខាងលើជាប្រចាំ ព្រោះតែទឹកចិត្ត និងនិស្ស័យធ្វើឱ្យចូលចិត្តប្រទេសនេះណាស់។
ប្រធានស្ថាបនិកអង្គការ លោកស្រី ម៉ម សុម៉ាលី បានឱ្យដឹងថា កញ្ញាតារាហូលីវូដខាងលើ ទឹកចិត្តគាត់ស្រឡាញ់កម្ពុជាណាស់ ហើយចូលចិត្តប្រពៃណីវប្បធម៌ ទំនៀមទំលាប់ខ្មែរយើងបំផុត។ សូម្បីការនិយាយស្តីសុភាពរម្យទម ចេះសំពះទន់ភ្លន់ ស្ទើរតែមិននឹកថា ជាជនជាតិអាមេរិក។ ហើយកញ្ញាតែងតែជួយអង្គការយើងខំធ្វើការបានប្រាក់កម្រៃមកជួយ ហើយជិះយន្តហោះចុះឡើងឱ្យតែទំនេរមកដល់កម្ពុជាភ្លាម នេះជាសំណាងមួយរបស់អ្នកស្រីក៏ដូចជាអង្គការ និងប្រទេសយើងដែលមានបុគ្គលល្អៗនៅលើពិភពលោកចេះគិតគូរ។
ចែករំលែកព័តមាននេះ