ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅណាលឿនម៉្លេះ​ទៅ​ពន្លះ​​គោ​យន្ត​កន្ត្រ​ៃ​​ ស្លា.ប់ និង​របួស​ធ្ងន់​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​បើក​លឿន​ដូច​ហោះ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​មាន​ដឹកអុស​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់ម្នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរា ចរណ៍​នេះ​​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​បើក​លឿន​ដូច​ហោះ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​មាន​ដឹកអុស​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់ម្នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរា
ចរណ៍​នេះ​​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម ក្នុងភូមិ​ស្លែង​ស្ពាន ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ក្រុ​ច ឆៃ​ហ៊ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ចំណែក​អ្នក​បើក​គោ​យន្ត​កន្ត្រៃ ឈ្មោះ ប៉ី ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្លែង​ស្ពាន ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប បាន​របួសធ្ងន់​។

តាម​ប្រភព​ពី​ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពលរដ្ឋ​បានឃើញ​គោ​យន្ត​កន្ត្រៃ​មាន​ដឹកអុស​មួយ​គ្រឿង​បាន​បើកបរ​យឺត​ៗ ពេល​នោះ​ក៏​មាន​បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រប​ពេល​មាន​ភ្លៀងរលឹម​ផង​នោះ​ស្រាប់តែ​ម៉ូតូ​ដែល​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​រអិល​ ជ្រុល​ចង្កូត​មក​បុក​គោ​យន្ត​កន្ត្រៃ​មាន​ដឹកអុស​តែ​ម្តង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​បាន​រង​របួសធ្ងន់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង ហើយ​បាន​យក​ម៉ូតូ​និង​គោ​យន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្លែង​ស្ពាន​។ រីឯ​ម្ចាស់​គោ​យន្ត​កន្ត្រៃ​ដែល​ត្រូវ​របួសធ្ងន់​ដែរ​នោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប​ង្អែ​ក​ស្រុក​ស្រីស្នំ​។ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ