ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកហើយមិនដ​ឹង​សពនៅពីក្រោយ​អូសជាង៥០០ម៉ែត្រខ្ទេចជា​បំណែកៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​សណ្តោង​ដឹក​ស៊ី​ទែ​ន​ស៊ីម៉ង់ត៍​បុក​ពេញទំហឹង​អូស​ជាង​៥០០​ម៉ែត្រ​កិន​អ្នក​បើកបរ​​ម៉ូតូ​កង់​បី​ដាច់​ជា​បំណែក​ៗ ដៃ​ដោយ​ដៃ ជើង​ដោយ​ជើង​ស្លាប់​គួរ​ឱ្យ​រន្ធត់ ។ ហេតុការណ៍​ដ៍​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ទល់មុខ​ប៉ុស្តិ៍​នគ​បាល​និរោធ​ន៍​ចាស់…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​សណ្តោង​ដឹក​ស៊ី​ទែ​ន​ស៊ីម៉ង់ត៍​បុក​ពេញទំហឹង​អូស​ជាង​៥០០​ម៉ែត្រ​កិន​អ្នក​បើកបរ​​ម៉ូតូ​កង់​បី​ដាច់​ជា​បំណែក​ៗ ដៃ​ដោយ​ដៃ ជើង​ដោយ​ជើង​ស្លាប់​គួរ​ឱ្យ​រន្ធត់ ។ ហេតុការណ៍​ដ៍​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ទល់មុខ​ប៉ុស្តិ៍​នគ​បាល​និរោធ​ន៍​ចាស់ ផ្លូវ​៣៥១ កែង​នឹង​ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អ៊ូ សុ​ផា ហៅ​ទូច ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​បុរី​លឹ​ម​ឈាង​ហាក់ សង្កាត់​និរោធ៍ ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ពាក់​ស្លាក​លេខ ភ្នំពេញ ១HD-៧៥៩១ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រង​របួសស្រាល ។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ។

តាម​សម្តី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ឈ្មោះ កែ បូ​រ៉ា អាយុ​២៩​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​ផ្ទះ​ជួល ស​ងា្ក​ត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ប្រហា ឃុំ​តា​ឡូ ស្រុក​បាន​កាន ខេត្តពោធិ៍សាត់ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា បាន​ចេញ​ផឹកស៊ី​នៅ​ម្តុំ​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ហើយ​ពួក​គាត់​ទាំង​ពី​នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​លឿង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តែ​មិនដឹង​ថា​គោលបំណង​បន្ត​ទៅ​កន្លែង​ណា​ទៀត​នោះ​ទេ ។

ប្រភពដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ក្នុង​គោលបំណង​ចូល​ទៅ​ផ្លូវ​៣៥១ ឆ្ពោះទៅ​ភូមិ​តា​ង៉ូ​វ ពេល​នោះ​ម៉ូតូ​កង់​បី​ឥណ្ឌា​បត់​ឆ្លង​មិន​ទាន់​បាន​ពាក់
កណ្ដាល​ផ្លូវ​ផង ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​សណ្តោង​ដឹក​ស៊ីទែន​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​មួយ ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៧៩០០ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​កង់​បី​ខ្ទាត​ធ្លាក់​ពីលើ​ម៉ូតូ​ចូល​ក្រោម​រថ
យន្ត​កិន​អូស​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បែក​សាច់​ខ្ទេច​ជា​បំណែកៗ ដៃ​ដោយ​ដៃ ជើង​ដោយ​ជើង ខ្លួន​ដោយ​ខ្លួន ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ។ ដោយឡែក​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ខាងក្រោយ​រង​របួស​តិចតួច បាន​ចុះ​រត់​ដេញ​តាម​រថយន្ត​ដែល​បើក​រត់គេច​នោះ ដោយ​អូស​សាច់​ជន​រង​គ្រោះ​ទៅ​ជាមួយ​ជាង​៥០០​ម៉ែត្រ ទើប​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​បានក៏​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ​និង​ជំនាញ​ខណ្ឌ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៏​បាន​ទាក់ទង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ​ឱ្យមក​​ទទួលយក​សព​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​និង​ម៉ូតូ​កង់​បី​ឥណ្ឌា ព្រមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​កា​រិ​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ