ប្រទេសស៊ីរី ៖ បើតាមអង្គការសិទ្ធិមនុស្សស៊ីរី OSDH បានរាយការណ៍ឱ្យដឹងថា ការផ្ទុះក្នុងអគារមួយនៃខេត្តអ៊ីដលីប ភាគពាយ័ព្យស៊ីរី ប្រហែលយកធ្វើជាឃ្លាំងអាវុធ និងគ្រាប់រំសេវមួយ កាលពីថ្ងៃទី១២ សីហា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៣៩នាក់ ក្នុងនោះមានកុមារ១២នាក់។
អគារនោះជាកន្លែងស្នាក់របស់ជនស៊ីវិលដែលភៀសខ្លួនដោយសារការប្រយុទ្ធគ្នា ព្រមទាំងជាកន្លែងលក់អាវុធ និងគ្រាប់រំសេវរបស់ឈ្មួ្មញម្នាក់។ ហើយពួកមួកសនៃក្រុមជួយសង្គ្រោះក្នុងតំបន់ឧទ្ទាម បានលើកពីតុល្យការជនរងគ្រោះថា មានអ្នកស្លាប់៣៩នាក់ហើយមនុស្សច្រើនសិបនាក់រងរបួស។ អ្នកដែលនៅរស់រានមានជីវិតប្រមាណជា១០នាក់ ទាញយកចេញពីគំនរបាក់បែក។ ចំណែកមូលហេតុនៃការផ្ទុះនៅមិនទាន់ដឹងនៅឡើយ។
ខេត្តអ៊ីដលីប នាភាគពាយ័ព្យស៊ីរីជាខេត្តចុងក្រោយមួយត្រួតត្រាដោយពួកឧទ្ទាមដែលច្បាំងគ្នាចាប់តាំងពី៧ឆ្នាំមកហើយជាមួយកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី លោកបាចាអាល់អាសាដ៕
ចែករំលែកព័តមាននេះ