ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​គេង​បាត់​ដង្ហើម​សាក​វិធី​ព្យាបាល​ទាំងនេះ

5 ឆ្នាំ មុន

ការ​គេង​បាត់​ដង្ហើម​គឺជា​ជំងឺ​ទាក់ទង​នឹង​ការ​គេង​ដែល​កើតឡើង​ញឹកញាប់​បំផុត ។ វា​គឺជា​រឿង​ដែល​អាច​ព្យាបាល​បាន ខណៈ​ពេល​ដែល​វា​អាច​បង្ក​ជា​ផលវិបាក​ជា​ច្រើន​ផង​ដែរ ។ ការ​គេង​បាត់​ដង្ហើម​អាច​កើតឡើង​ច្រើន​ដង​ក្នុង​មួយ​យប់​ដែល​អ្នកជំងឺ​គេង ហើយ​រយៈពេល​នៃ​ការ​បាត់​ដង្ហើម ម្តង​ៗ​អាច​យូរ​បំផុត​១០​វិនាទី​ឡើង​ទៅ​ឯណោះ ។ ការ​គេង​បាត់​ដង្ហើម​ជា​ញឹកញាប់​បង្ក​ឡើង​ដោយ​ការ​ស្ទះ…

ការ​គេង​បាត់​ដង្ហើម​គឺជា​ជំងឺ​ទាក់ទង​នឹង​ការ​គេង​ដែល​កើតឡើង​ញឹកញាប់​បំផុត ។ វា​គឺជា​រឿង​ដែល​អាច​ព្យាបាល​បាន ខណៈ​ពេល​ដែល​វា​អាច​បង្ក​ជា​ផលវិបាក​ជា​ច្រើន​ផង​ដែរ ។ ការ​គេង​បាត់​ដង្ហើម​អាច​កើតឡើង​ច្រើន​ដង​ក្នុង​មួយ​យប់​ដែល​អ្នកជំងឺ​គេង ហើយ​រយៈពេល​នៃ​ការ​បាត់​ដង្ហើម ម្តង​ៗ​អាច​យូរ​បំផុត​១០​វិនាទី​ឡើង​ទៅ​ឯណោះ ។

ការ​គេង​បាត់​ដង្ហើម​ជា​ញឹកញាប់​បង្ក​ឡើង​ដោយ​ការ​ស្ទះ ឬ​រួម​តូច​របស់​ផ្លូវដង្ហើម​។ អ្នក​ដែឡ​ប្រឈម​នឹង​បញ្ហា​នេះ​ច្រើន​តែ​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ ជា​មនុស្ស​ធាត់ និង​មាន​ជំងឺ​បេះដូង ។ ជំងឺ​នេះ​កើត​ឡើងជា​លក្ខណៈ​គ្រួសារ​តែ​ម្តង ។  ទោះ​ពី​ជា​យ៉ាងណា​ក៏​ដោយ ដើម្បី​ព្យាបាល​ជំងឺ​នេះ យក​ល្អ​គួរតែ​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​របស់​វា​សិន​ទៅ ។

១-ទឹកឃ្មុំ ៖ សូម​អរគុណ​ចំពោះ​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក​របស់​ទឹកឃ្មុំ ដែល​វា​ជា​អ្វី​ដែល​អាច​ជួយ​ដល់​ផ្លូវដង្ហើម​កុំ​ឲ្យ​រួម​តូច​ពេល​គេង​ទៀត ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​លាយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ ឧណ្ហ​ៗ​មួយ​កែវ ហើយ​ទុក​វា​ញ៉ាំ​មុន​ពេល​ចូល​គេង ។

២-តែ​ខ្ញី​ជាមួយ​ម្សៅ​សម្បក​ឈើអែម ៖ តែ​ឫស​ឈើ​ប្រភេទ​នេះ​ប្រហែលជា​អាច​ជួយ​អ្នក​បាន​បើសិនជា​អ្នក​ជួប​បញ្ហា​គេង​បាត់​ដង្ហើម ដោយសារ​តែ​វា​មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក ។ ដើម្បី​ជម្រុញ​ដល់​ការ​បំបាត់​ភាព​បាត់​ដង្ហើម​ទៀត អ្នក​អាច​លាយ​ម្សៅ​សម្បក​ឈើអែម​មួយ​ស្លាបព្រា​កាហ្វេ​ទៀត​ចូល ហើយ​ញ៉ាំ​មុន​ពេល​ចូល​គេង ។

៣-ផ្លុំ​ប៉េងប៉ោង ៖ វា​ក៏​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​អ្នក​ត្រូវ​ពង្រឹង​ដល់​សាច់ដុំ​បំពង់ករ​បើសិនជា​អ្នក​ចង់​ដោះស្រាយ​ការ​គេង​បាត់​ដង្ហើម​តាម​របៀប​ធម្មជាតិ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​នោះ​គឺ​ការ​ផ្លុំ​ប៉េ​ត​ប៉ោង​ដោយ​ការ​ដកដង្ហើម ជ្រៅ​ៗ ។ លំ​ហាត់ប្រាណ​ពង្រឹង​ភាពរឹងមាំ​របស់​បំពង់​ករ​មួយ​នេះ​អាច​ធ្វើ​រហូត​ដល់​៥​ដង​ក្នុង​ម​យ​យ​ថ្ងៃជា​រៀងរាល់ថ្ងៃ​បាន ។

៤-សម្រក​ទម្ងន់ ៖ ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​អ៊ីចឹង​ថា អ្នក​ដែល ធាត់​ៗ​គឺ​ប្រឈម​​នឹង​ការ​គេង​បាត់​ដង្ហើម​។ បើសិនជា​វា​កើត​ដោយសារ​តែ​អ្នក​ធាត់​មែន វា​ក៏​គ្មាន​អ្វី​ដែល​ត្រូវធ្វើ​ក្រៅពី​ការ​សម្រក​ទម្ងន់​ដែរ​។ ចូរ​ជ្រើសរើស​ទម្លាប់​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ជា​ទៀងទាត់ ។ វា​ក៏​ជា​រឿង​ដ៏​ល្អ​មួយ​ក្នុង​ការ​បន្ថយ​ស្ត្រេ​ស​ឲ្យ​បាន​ច្រើន​បំផុត​ដែរ (​​ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ