តម្លៃធ្លាក់ចុះស្រឺតៗ…ធ្វើឱ្យប្រជាពលរដ្ឋវ័ណ្ឌ.កស្ទើរគ្រប់ៗគ្នា
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអមដំណើរដោយលោក ធូ…
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអមដំណើរដោយលោក ធូ…
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអមដំណើរដោយលោក ធូ ភា អភិបាលរងខេត្ត លោក រស់ នឿន នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនបានចុះត្រួតពិនិត្យមើលស្តង់ និងទីលានហាលពោតក្រហម ដំឡូងមី ដែលក្រុមឈ្មួញទទួលទិញកសិផលពីប្រជាពលរដ្ឋក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីរកដំណោះស្រាយចំពោះបញ្ហាតម្លៃកសិផលធ្លាក់ចុះ ជាពិសេសតម្លៃពោតក្រហមតែម្តង ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានស្នើដល់ម្ចាស់អាជីវកម្មស្តង់ និងទីលានហាលពោតក្រហមដែលក្រុមឈ្មួញទទួលទិញកសិកផលទាំងនោះពីកសិករក្នុងខេត្តប៉ៃលិនឱ្យរួមសហការគ្នាជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាខេត្តដើម្បីជួយរកដំណោះស្រាយបញ្ហាតម្លៃពោតក្រហមធ្លាក់ចុះគួរឱ្យកត់សម្គាល់នេះ ។
លោកអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ដោយសារតែទីផ្សារកសិផលរបស់យើងពឹងផ្អែកទៅលើប្រទេសជិតខាងតែមួយមុខប៉ុណ្ណោះ និងម្យ៉ាងទៀតគឺយោងទៅតាមតម្លៃទីផ្សារកសិផលនៅលើពិភពលោក ដូច្នេះហើយទើបធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរកសិផលរបស់ប្រជាកសិករយើង ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងពាណិជ្ចកម្ម បាននឹងកំពុងខិតខំស្វះស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋដោយបានទម្លាក់ទុនប្រាក់កម្ចីដើម្បីធ្វើកន្លែងសម្ងួត និងស្តុកទុកកសិផលនៅទូទាំងប្រទេសក្នុងការប្រមូលទិញកសិកផលពីប្រជាពលរដ្ឋ ដែលជាកត្តាមួយអាចជួយរក្សានិរន្តរភាពតម្លៃលើទីផ្សារកសិកផលក្នុងប្រទេសឱ្យនៅថេរផងដែរ ។
លោក ផាន់ ចាន់ធុល ក៏បានសំនូមពរដល់ប្រជាកសិករទាំងអស់ ត្រូវតែចងគ្នាជាក្រុម ឬជាសហគមន៍ ដើម្បីសហការជាមួយសហគមន៍នាំចេញកសិផល ដើម្បីចៀសវាងការកេងចំនេញ ឬជាន់តម្លៃកសិផលពីឈ្មួញកណ្តាល ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃកសិផលគ្រប់ប្រភេទ ។
ចំណែកតំណាងស្តង់ពោត និងដំឡូងមី ដែលទទួលទិញកសិកផលពីប្រជាកសិករក្នុងខេត្តប៉ៃលិនបានលើកឡើងថា បញ្ហាដែលតម្លៃពោតក្រហមធ្លាក់ចុះ គឺដោយសារតែទីផ្សារប្រទេសជិតខាង កំពុងប្រមូលផលទិញកសិកផលរបស់ប្រជាពលរដ្ឋរបស់គេដែរ ដូច្នេះធ្វើឱ្យការបញ្ជាទិញពីប្រទេសកម្ពុជារបស់យើងក៏មានការធ្លាក់ចុះ ។ ម្យ៉ាងវិញទៀត ខណ:ដល់ពេលប្រមូលផលម្តងៗយើងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញកសិផលពីប្រជាពលរដ្ឋច្រើននោះទេ ព្រោះកន្លែងសម្ងួត និងស្តុកទុកកសិផលទាំងអស់របស់យើងនៅមានកម្រិតនៅឡើយ ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនបានបង្ហើបទាំងក្តីបារម្ភពីជីវភាពឱ្យដឹងថា ពួកគាត់ពិតជាមានការលំបាកខ្លាំងចំពោះបញ្ហាជីវភាព និងជំពាក់បំណុលធនាគារ ព្រោះជារៀងរាល់ឆ្នាំ ខណៈដាំដំឡូងមីដល់ពេលប្រមូលផលឡើងថ្លៃតែដំបូងបន្តិច លុះក្រោយមកបែរជាចុះថោក លុះងាកមកដាំពោតក្រហមដល់ពេលប្រមូលផលក៏ចុះថោកដូចគ្នាមិនដឹងជាមកពីមូលហេតុអ្វីនោះទេ ។
ប្រភពបន្តទៀតថា ពួកគាត់ម្នាក់ៗ ធ្លាក់ខ្លួនទៅជាក្រីក្រ ហើយអ្នកខ្លះប្រកាសលក់ដីផ្ទះ ដីចម្ការ ក៏ដោយសារតែធ្វើចម្ការអត់ត្រូវនេះឯង ពោលគឺឱ្យតែដល់ពេលប្រមូលផលម្តងៗ ត្រូវក្រុមឈ្មួញទម្លាក់តម្លៃចុះស្រឺតៗធ្វើឱ្យខាតចុងខាតដើមរាល់ឆ្នាំតែម្តង ៕
ចែករំលែកព័តមាននេះ