ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​-​ស្រី​៩​នាក់​កំពុង​ធ្វើ​អី​នៅ​បន្ទប់​ស្ងាត់​ៗ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​៩​នាក់ ស្នាក់​នៅ​បន្ទប់​ជួល​កាស៊ីណូ​ក្រោ​ន​រី​សត​ត្រូវ​បាន​ឃាត់ខ្លួន ករណី​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ដែល​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ។ លោក​វរសេនីយ៍ត្រី នួន…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​៩​នាក់ ស្នាក់​នៅ​បន្ទប់​ជួល​កាស៊ីណូ​ក្រោ​ន​រី​សត​ត្រូវ​បាន​ឃាត់ខ្លួន ករណី​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ដែល​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​៩​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​មាន​១- ឈ្មោះ ង្វៀ​ង ឌឹ​ក​ញ៉ឹ​ក​(​ហៅ​តា​យួន​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ (​ជនជាតិ​វៀតណាម​) ២- ឈ្មោះ អូ​ល រ៉ូ​ម៉ា​កូ​ឡាប ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​ជនជាតិ​ថៃ​) ៣- ឈ្មោះ ផា​ន់ ស៊ី​ណា ហៅ​ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​ជនជាតិ​ខ្មែរ​) ៤-​ឈ្មោះ សយ សុខ​ឃឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ (​ខ្មែរ​) ៥- ឈ្មោះ ស៊ឹ​ម ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ខ្មែរ​) ៦- ឈ្មោះ ឈួ​ន សុក្រ​ជាតិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ខ្មែរ​) ៧- ឈ្មោះ ជា សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ (​ខ្មែរ​) ៨- ឈ្មោះ ផូ​រ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ខ្មែរ​) ៩- ឈ្មោះ អាយ ចិ​ន្ត្រា (​ហៅ​ខ្លា​) ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនសង្ស័យ​ស្នាក់​នៅ​បន្ទប់​ជួយ​លេខ​២២៩ ក្នុង​កាស៊ីណូ​ក្រោ​ន​រី​សត ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៩​នាក់ មាន​ជនជាតិ​ថៃ និង​វៀតណាម ខ្មែរ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្រាវជ្រាវ​មុខសញ្ញា​ហើយ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ចំនួន​៩​នាក់ ក្នុង​បន្ទប់​ជួល​កាស៊ីណូ​ក្រោ​ន​រី​សត ព្រមទាំង​ដកហូត​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ខេ​ទឹកកក​ចំនួន​២៣​ថង់​តូច ស្មើរ​១១.២៣​ក្រាម យ៉ា​ម៉ា​ចំនួន​៩​គ្រាប់ គ្រឿងញៀន អ៊ិ​ច​ស្តា​ស៊ី ចំនួន​២​គ្រាប់ និង​ឧបករណ៍​ជក់​មួយ​ចំនួន​ទៀត ដែល​បង្ក្រាប​នៅ​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៩​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ហើយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស​ជួញដូរ និង​ចែកចាយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ