មិនឃើញម្តាយចុះមកដូចសព្វដង កូនប្រុសឡើងទៅដាស់…ស្រាប់តែគួរឱ្យរន្ធត់
- កំពង់ធំ
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ តាល់ រី អាយុ៥១ឆ្នាំ មុខរបរកសិករ នៅភូមិផ្ដៀក ឃុំផាន់ញើម…
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ តាល់ រី អាយុ៥១ឆ្នាំ មុខរបរកសិករ នៅភូមិផ្ដៀក ឃុំផាន់ញើម…
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ តាល់ រី អាយុ៥១ឆ្នាំ មុខរបរកសិករ នៅភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
បើយោងតាមការបំភ្លឺពីកូនប្រុសបង្កើតរបស់ស្ត្រីដែលស្លាប់ខាងលើឈ្មោះហ៊ាន សារិន ភេទប្រុស អាយុ៣០ឆ្នាំ បានប្រាប់ឱ្យដឹងថា ម្ដាយរបស់គាត់មានជម្ងឺលើសឈាមយូរមកហើយ ហើយកាលពីវេលាម៉ោងប្រហែល៦យប់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រោយពេលបាយរួច ម្ដាយគាត់បានចូលដេក លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺ មេឃភ្លៀងកូនរបស់គាត់បានយំ ពេលនោះម្ដាយគាត់បានស្រែកហៅគាត់ឲ្យមើលកូនម្ដេចបានវាយំ ហើយគាត់បានលឺសំឡេងម្តាយក្អក៣ទៅ៤ដង ក៏ដេកទៀតទៅ លុះភ្លឺឡើងគាត់មិនឃើញម្តាយចុះមកដីដូចសព្វដង គាត់ក៏ឡើងលើផ្ទះដើម្បីដាស់ម្តាយ ស្រាប់តែឃើញម្តាយបានស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណានោះទេ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាលឃុំផាន់ញើម ព្រមទាំងអាជ្ញាធរភូមិបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសពមិនមានអ្វីគួរឲ្យគត់សម្គាល់ឡើយ គឺស្ត្រីជាជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺលើសឈាមប្រាកដមែន ក៏ប្រគល់សពឲ្យកូនចៅដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ