ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាសូរ!…ដើរតាមផ្លូវសុខៗក៏ជួបគ្រោះអកុសល​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ បុរស​សតិមិនគ្រប់​ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេល​កំពុងដើរ​ត្រូវរថយន្តបើកបុកតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង៣និង៥០នាទី​ទៀបភ្លឺ​ថ្ងៃទី​​៨ ខែកក្កដា ឆ្នាំ២០១៨ ​នៅលើផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រ​លេខ​៣៤ និង​៣៥…

ខេត្ត​កណ្តាល ៖ បុរស​សតិមិនគ្រប់​ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេល​កំពុងដើរ​ត្រូវរថយន្តបើកបុកតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង៣និង៥០នាទី​ទៀបភ្លឺ​ថ្ងៃទី​​៨ ខែកក្កដា ឆ្នាំ២០១៨ ​នៅលើផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រ​លេខ​៣៤ និង​៣៥ ចំណុច​ភូមិសន្លុង ឃុំសន្លុង​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​ជនរងគ្រោះមិនត្រូវបាន​ស្គាល់អត្តសញ្ញាណ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅលាយក្រហម ស្លៀកខោ​ជើង​ខ្លី​ ពណ៌ខៀវឆ្នូតបៃតង (ស្លៀកខោខាងខុស) ។សាក្សីបានប្រាប់អោយដឹងថា​ គ្រោះថ្នាក់ចរាចរណ៍នេះ​បានបង្កឡើងដោយរថយន្តមួយ​គ្រឿងមិនស្គាល់ម៉ាកបើកបរ​ក្នុងទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្ដបានបុក​​បុរស​​​ម្នាក់​មាន​សតិមិន​គ្រប់កំពុង​ដើរ​ក្នុង​ទិសដៅ​ពីត្បូងទៅជើង​​ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក​រថយន្តបាន​បើកគេចខ្លួន​បាត់ស្រមោល​។ប្រភពពីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា សពជនរងគ្រោះ​ខាងលើ​មានស្លាកស្នាម​កកិត​ក្បាលចង្គង់សង​ខាង បែកក្បាលផ្នែកខាងក្រោយ កកិត​នៅលើផ្ទៃមុខ។

បច្ចុប្បន្ន សព​ត្រូវបានសមត្ថកិច្ចជំនាញយកមកតម្កល់​នៅក្នុងវត្តស្វាយរមៀត​រង់ចាំ និងប្រកាសរក​សាច់ញាតិ​ក្រុមគ្រួសារដើម្បីមក​ទទួល​យក​សព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ