ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ពន្លះ​រថយន្ត​២​គ្រឿង​​បន្ត​បន្ទាប់គ្នា​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១១ និង​២១២ ត្រង់​ចំណុច​មុខរោ​ចក្រ​បិត​ត្រាង ស្ថិត​នៅ​ក្នុងភូមិ​ចំណោទ​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១១ និង​២១២ ត្រង់​ចំណុច​មុខរោ​ចក្រ​បិត​ត្រាង ស្ថិត​នៅ​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ពី​ខាងក្រោយ​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៣៦២៤ បើកបរ​ដោយ​ឈ្មោះ ង៉ែត ផល្លា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​អូរ​ឧក​ញ្ញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ដឹក​កម្មករ​ចំនួន​៣៥​នាក់ ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បាន​បន្ត​បុក​រថយន្ត​ស​ណោ្ត​ង​រ៉ឺ​ម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ង់ត៍​មួយ​គ្រឿងទៀត​ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​ ៣A-៦៤២៥ របស់​ក្រុមហ៊ុន​មួយ បើកបរ​ដោយ​ឈ្មោះ អេ​ង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​៨​នាក់ ក្នុង​នោះ​ស្រី​៥​នាក់​ជា​កម្មករ​រួម​ដំណើរ​លើ​រថយន្ត​សាំ​យ៉ុ​ង និង​បុរស​​ម្នាក់​ជា​អ្នក​រួម​ដំណើរ​លើ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក ។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​ស្ទូច​រថយន្ត​ចំនួន​៣​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ
បាល​ចរាចរណ៍​ផ្លូវគោក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ