ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចសាហា.វណាស់មកមើលមុខមេខ្យល់ទាំង៥នាក់ឱ្យស្ត្រីពពោះជំនួសយកកូនទៅប្រទេសចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖  នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បានធ្វើពិធីបង្ហាញមុខជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីជាមេខ្យល់លួចលាក់បញ្ចូលមេជីវិតឲ្យស្រ្តីពពោះដើម្បីនាំយកកូនទៅលក់នៅប្រទេសចិន ។ ជនស្ស័យទាំង៥នាក់មានទី១-ឈោ្មះ…

រាជធានី​ភ្នំពេញ ៖  នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បានធ្វើពិធីបង្ហាញមុខជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីជាមេខ្យល់លួចលាក់បញ្ចូលមេជីវិតឲ្យស្រ្តីពពោះដើម្បីនាំយកកូនទៅលក់នៅប្រទេសចិន ។

ជនស្ស័យទាំង៥នាក់មានទី១-ឈោ្មះ LiU QIANG ជនជាតិចិន ភេទប្រុស អាយុ៤៩ឆ្នាំ, ទី២-ឈ្មោះ ស្វាយ ស៊ីណុច ភេទស្រី អាយុ៣៤ឆ្នាំ, ទី៣-ឈ្មោះ គឿន ស្រីឡាង ភេទស្រី អាយ២៧ឆ្នាំ, ទី៤-ឈ្មោះ លឹម សុភាព ភេទស្រី អាយុ១៩ឆ្នាំ និងទី៥-ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ (ស្រ្តី៤នាក់នេះសុទ្ធតែជាជនជាតិខ្មែរ) ។

ក្នុងពិធីបង្ហាញមុខជនសង្ស័យខាងលើនេះត្រូវបានលោកវរសេនីយ៍ឯក កែវ ធា ប្រធានការិយា​ល័យ​នគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និង ការពាអនីតិជនរាជធានីភ្នំពេញបានឲ្យដឹង​ថា ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាម​នីតិវិធី ក្រោមការចោទប្រកាន់ពីរបទល្មើស ទី១-បទ «អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែនដោយខុសច្បាប់» តាមមាត្រា១៦ នៃច្បាប់ស្តីពីប្រឆាំងការជួញដូរមនុស្ស និងទី២-បទ «អន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះជំនួស» តាមមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ។

ក្រៅពីនេះស្រ្តីស៊ីឈ្នួលពពោះប្រមាណ៣៣នាក់ត្រូវបានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចយកទៅថែរក្សាដែលក្នុងមានស្រ្តីខ្លះពពោះមានកូនក្នុងផ្ទៃចាប់ពី២ខែដល់៨ខែហើយ ។ ហើយក្នុងនោះដែរក៏មានស្រ្តី៣នាក់ដែលជាអ្នកដាំបាយ ជូនសំអាតផ្ទះជាទីតាំងសម្រាប់ស្រ្តីពពោះ ដែលមិនជាប់ពាក់ព័ន្ធរឿងអីសោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញ ។

លោក កែវ ធា បន្តថា ជនសង្ស័យក្នុងចំណោម៥នាក់មានបុរសជនជាតិចិនម្នាក់នោះជាអ្នកទទួលចាត់ការទូទៅលើករណីស្រ្តីពពោះជំនួសសម្រាប់នាំចេញទៅប្រទេសចិន ។ រីឯស្រ្តីខ្មែរ​៤នាក់គ្រាន់តែជាមេការចាត់ចែងរៀបចំទុក្ខដាក់ និងជាអ្នកទាក់ទងរកនារីណាស្ម័គ្រចិត្តពពោះជំនួសតាមរយៈវិធីចាក់ថ្នាំមេជីវិត ។ លោក កែវ ធា បន្តថា ស្រ្តីអ្នកពពោះជំនួសត្រូវបានគេជួលឲ្យតម្លៃក្នុងម្នាក់១ម៉ឺនដុល្លារអាមេរិកតែប្រាក់១ម៉ឺនដុល្លារអាមេរិកនោះត្រូវបានមេខ្យល់ដកយកកុំមុយសុងអស់១០០០ដុល្លារទៅហើយ ។

ស្រី្តដែលស្ម័គ្រទទួលយកប្រាក់ដើម្បីជាថ្នូ និងចំណាយពេលវេលាពពោះត្រូវបានមេការចិនរួមទាំងស្រ្តីខ្មែរ៤នាក់នាំយកទៅរក្សាទុកទីតាំងមួយកន្លែង ដើម្បីប្រើប្រាស់ចាក់ថ្នាំមេជីវិតតាមបែបវិទ្យាសាស្រ្តឲ្យមានកូន ។ នៅពេលពួកគេមានកូនក្នុងផ្ទៃហើយ ស្រ្តីស៊ីឈ្នួលពពោះ និងរង់ចាំចេញដំណើរតាមជើងយន្តហោះទៅកាន់ប្រទេសចិន ដែលមានមេក្លោង២នាក់នៅចាំទទួល និងចាត់ចែងយកទៅទុកកន្លែងមួយដើម្បីចិញ្ចឹមពួកគេទម្រាំដល់ថ្ងៃស្រ្តីពពោះប្រសូត្រកូន ហើយប្រគល់ទារកនោះឲ្យទៅមេក្លោងនោះ ។

បន្ទាប់មកស្ត្រីខ្មែរដែលស៊ីឈ្នួលពពោះត្រូវបានថៅកែធំនៅប្រទេសចិនឲ្យវិលត្រឡប់មកប្រទេស​កម្ពុជាវិញ ។ ស្រ្តីស៊ីឈ្នួលពពោះទាំង៣៣ នាក់នោះភាគច្រើនសុទ្ធតែជាស្រ្តីមានភាពក្រីក្រ ខ្វះ​ខាត​ខាងជីវភាពក្នុងក្រុមគ្រួសារ ទើបបានជាពួកគេសម្រេចចិត្តចំណាយពេល១ឆ្នាំ សម្រាប់ពពោះ​យកប្រាក់ដោះស្រាយជីវភាព ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថ​កិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជនរាជធានីភ្នំពេញបានសហការជាមួយនគរបាលខណ្ឌឬស្សីកែវ ព្រមទាំងមានការសម្របសម្រួលពីសំណាក់លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆក់ចូលបង្ក្រាបទីតាំង​លួច​លាក់​បញ្ចូលមេជី​វិត​ឲ្យ​ពពោះមួយ​កន្លែង​ស្ថិត​នៅ​​ផ្ទះ​លេខ​២​អា និង​៩​អា ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សដំបូងជាង៤០នាក់ និងវត្ថុតាងពាក់ព័ន្ធប្រព្រឹត្តបទល្មើស​មួយចំនួន ។ ក្រោយពេលឃាត់ខ្លួនសមត្តកិច្ចនាំខ្លួនមនុស្សជាង៤០នាក់នោះទៅកាន់ការិយា​ល័យប្រឆាំងការជួញដូរមនុស្ស និង អនីតិជនរាជធានីភ្នំ ដើម្បីធ្វើការសាកសួរ រកជនសង្ស័យ​ប្រព្រឹត្តបទល្មើសជាក់ និង រកដំណោះស្រាយដល់ស្រ្តីអ្នករងគ្រោះ ។ ពេលសាកសួរចប់សព្វ​គ្រប់ហើយទើបសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានតែ៥នាក់ទេ ចំណែកស្រី្តពពោះ​៣៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ