ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រ៉ឺម៉កម៉ូតូ​ដឹកបន្លែបុកពីក្រោយរថយន្តធុនធំ ស្លា.ប់​ខ្លួន​ឯង​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​បាន​បើក​រ៉ឺ​ម៉ក​ដឹក​បន្លែ​យក​ទៅ​លក់​ហើយ បាន​បុក​នឹង​គូថ​រថយន្តធុនធំ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​បាន​បើក​រ៉ឺ​ម៉ក​ដឹក​បន្លែ​យក​ទៅ​លក់​ហើយ បាន​បុក​នឹង​គូថ​រថយន្តធុនធំ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចន្លោះ​គីឡូ​ម៉ែ​ត្រ​លេខ​១០៣ និង​លេខ​១០៤ នៅ​ក្នុងភូមិ​ដំណាក់ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

ប៉ូលិស​ចរាចរណ៍​ស្រុក​ទ្រាំង​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ណី សុខ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​ធ៌ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ ដោយ​មាន​ដឹក​បន្លែ​ពេញ​យក​ទៅ​លក់​នៅ​ផ្សារ​តាកែវ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ បុរស​ខាងលើ​បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​បុក​នឹង​រថយន្ត​ធុន​ធំ​ពីក្រោយ បណ្តាល​ឱ្យ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​បាន​រង​ការ​ខូចខាត​ត្រឹម​ក​ឡើង​លើ ។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​បាន​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាមប្រ​ពៃ​
ណី ចំណែក​រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ