ផ្លូវភេទគឺជាមុខងារមូលដ្ឋានដ៏សំខាន់មួយនៃជីវិតរបស់មនុស្សគ្រប់រូប ព្រោះវាអាចផ្តល់នូវភាពរីករាយ និងភាពស្និទ្ធស្នាលកាន់តែស៊ីជម្រៅជាមួយដៃគូបាន ។ ការកង្វះចំណង់ផ្លូវភេទ ភាពមិនឡើងរឹងរបស់លិង្គ និងបញ្ហាផ្លូវភេទ ផ្សេងៗទៀតអាចធ្វើឲ្យជីវិតទៅជាគ្មានភាពស្រស់បំព្រងឡើយ ។ សម្រាប់មនុស្សប្រុស យើងអាចប៉ះប៉ូវបញ្ហានេះបានតាមរយៈការគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ ។ អាហារបីប្រភេទ ដែលអ្នកស្រាវជ្រាវរកឃើញថា ផ្តល់ភាពកាន់តែខ្លាំងចំពោះចំណង់ផ្លូវភេទរបស់មនុស្សប្រុស៖
+ សាច់ ៖ ចូរបញ្ចូលសាច់គ្រប់ប្រភេទទៅក្នុងរបបអាហារអ្នក ព្រោះវាអាចជួយពង្រឹងដល់ជីវិតផ្លូវភេទបាន ។ សាច់គោ សាច់មាន់ និងសាច់ជ្រូកផ្ទុកទៅដោយសារធាតុ Carnitine, L-arginine និងស័ង្កសី ។ Carnitine និង L-arginine ជាអាស៊ីតអាមីណេម្យ៉ាង ដែលអាចពង្រឹងដល់លំហូរឈាម ។ លំហូរឈាមដែលរលូន និងគ្មានការស្ទះ គឺជារឿងដ៏សំខាន់មួយដើម្បីជួយឲ្យបុរស និងស្ត្រី មានការឆ្លើយតបខាងផ្លូវភេទបានយ៉ាងល្អ ។ ជីវជាតិពីរនេះក៏អាចព្យាបាលបញ្ហាលិង្គមិនឡើងរឹងរបស់បុរសមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព ។ ជាតិស័ង្កសីវិញ ជាជាតិរ៉ែដ៏សំខាន់ដែលត្រូវបានគេស្គាល់ថា ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ប៉ុន្តែក៏ដើរតួនាទីសំខាន់ចំពោះមុខងារផ្លូវភេទដែរ ព្រោះការកង្វះជាតិស័ង្កសី និងធ្វើឲ្យលិង្គមិនឡើងរឹង និងកង្វះអ័៊រម៉ូនភេទប្រុសទៀតផង ។
+ អយស្ទ័រ ៖ សមាសធាតុផ្តល់សម្រើបផ្លូវភេទរបស់អយស្ទ័រ ត្រូវបានគេរកឃើញយូរណាស់មកហើយ ព្រោះវាជួយបង្កើនចំនួនអ័៊រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន ។ ការបង្កើនការផលិតអ័៊រម៉ូនមួយនេះ ត្រូវបានគេទទួលស្គាល់ថា ជួយពង្រឹងភាពខ្លាំងរបស់ផ្លូវភេទបុរសភាគច្រើន ។ អយស្ទ័រក៏ជាប្រភពដ៏ឆ្លាតវៃនៃជាតិស័ង្កសីផងដែរ ។
+ ត្រីសាលម៉ុន ៖ ត្រីមួយនេះមានភាពពេញនិយមខ្លាំងណាស់ដោយសារតែវាផ្ទុកទៅដោយសារធាតុអាស៊ីតខ្លាញ់អូមេហ្គាបី ដែលល្អចំពោះសុខភាពបេះដូង។
យ៉ាងណាមិញ វាជារបស់ដ៏សំខាន់មួយសម្រាប់ជំរុញដល់ជីវិតផ្លូវភេទកាន់តែល្អប្រសើរជាងមុនដែរ ។ អូមេហ្គាបី ប្រហែលជាជួយបង្ការកុំឲ្យមានកំណកក្នុងសរសៃឈាម ដែលជាហេតុនាំឲ្យលំហូរឈាមក្នុងខ្លួនហូរកាន់តែស្រួល ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ