ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រុក​ទិញលក់ដីនៅតំបន់ភ្នំប្រសិទ្ធដូចព្យុះទោះគម្រោងព្រលានយន្ដហោះថ្មីមិនច្បាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​​​​​​​ សកម្មភាព​ទិញ​លក់​ដី​ធ្លី​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ កាន់តែ​មមាញឹក​ខ្លាំង​​ឡើង ​ពិសេស​នៅភាគ​ពាយ័ព្យ​នៃរាជធានី ​ដោយ​មាន​​​​​វិនិយោគិន​រក​ស៊ី​ទទួលទាន​ខាង​វិស័យ​ដីធ្លី​​​បាន​សម្រុក​ទៅ​វិនិយោគ​កាន់តែ​ច្រើន​ ជា​ពិសេស​​​ក្រោយ​​​ពេល​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​របស់​​​​​កម្ពុជា ត្រូវ​បាន​លេច​ឮ​ព័ត៌មាន​មិន​ទាន់​ច្បាស់​​លាស់​​ ។ បើ​តាម​លោក…

រាជធានីភ្នំពេញ ៖​​​​​​​ សកម្មភាព​ទិញ​លក់​ដី​ធ្លី​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ កាន់តែ​មមាញឹក​ខ្លាំង​​ឡើង ​ពិសេស​នៅភាគ​ពាយ័ព្យ​នៃរាជធានី ​ដោយ​មាន​​​​​វិនិយោគិន​រក​ស៊ី​ទទួលទាន​ខាង​វិស័យ​ដីធ្លី​​​បាន​សម្រុក​ទៅ​វិនិយោគ​កាន់តែ​ច្រើន​ ជា​ពិសេស​​​ក្រោយ​​​ពេល​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​របស់​​​​​កម្ពុជា ត្រូវ​បាន​លេច​ឮ​ព័ត៌មាន​មិន​ទាន់​ច្បាស់​​លាស់​​ ។

បើ​តាម​លោក ជា កុយ ប្រធាន​ក្រុមហ៊ុន​លក់​ដី​ឡូត៍​នៅ​តំបន់​ភ្នំ​រាប​និង​ភ្នំ​​ប្រសិទ្ធ​ បាន​ឲ្យ​​ដឹង​​ថា ​តម្លៃ​ដី​នៅ​តំបន់នេះ​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ព្រម​ទាំង​មានការ​ប្រកួតប្រជែង​ច្រើន​​រវាង​វិនិយោគិន​ផ្សេង​ៗ ។ លោក​និយាយ​ថា​ ៖«បច្ចុប្បន្ន​នេះ អ្នក​រកស៊ី​ដីធ្លីនៅ​តំបន់​នេះ​មាន​ច្រើន​​​ណាស់ ក៏​ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​អ្នកខ្លះ​ជោគ​ជ័យ និង​​អ្នកខ្លះ​ទៀត​មិន​ទទួល​បាន​ជោគ​ជ័យ​​ដែរ » ។ ​

លោក​​បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ​ ការ​ទិញ​​ដី​ឡូត៍​នៅ​​តំបន់​នេះ​​កាន់តែ​ច្រើន​ឡើង​ៗ​ហើយ និង​​ស្ទើរតែ​ពុះ​ដី​ឡូត៍​មិន​ទាន់ ។ លោក​ថា ៖«សកម្មភាព​នេះ​មាន​តាំង​ពី​មុន​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​បាន​​ប្រកាស​ម៉្លេះ ​ហើយ​ក្រោយ​ប្រកាស​​​បន្តិច សកម្មភាព​ក៏​មិន​បាន​ស្ងប់​ស្ងាត់​​ដែរ គ្រាន់តែ​មិន​ច្រើន​ ​ប៉ុន្តែនៅ​ពេល​នេះ​ អ្នក​រក​ទិញ​ដី​ឡូត៍​បាន​សម្រុក​មក​កាន់តែ​ច្រើន​វិញ លើស​​កាលពីមុន​ទៅ​ទៀត » ។

លោក ហ៊ឹ​ម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ VTrust Appraisal បានឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ តំបន់​ជាយ​រាជធានី បាន​និង​កំពុង​ឡើងថ្លៃ​ជា​បន្តបន្ទាប់​​ ខណៈ​ការ​អភិវឌ្ឍ​​ក៏​បាន​និង​កំពុង​រីកសាយ​ទៅ​កាន់​តំបន់​ជាយ​ៗ​​ដែរ ។​ ដូចនេះ នៅ​ពេល​ទីប្រជុំជន​កាន់តែ​ខិត​​ទៅ​ជិត ​នឹង​​ធ្វើ​​ឲ្យ​​តំបន់​នោះ​កាន់តែ​ឡើង​ថ្លៃ ហើយ​ក៏​ចេះ​​តែ​ឡើងថ្លៃ​​បន្តបន្ទាប់​ទៀត​​ដែរ ។

ដោយ​សារ​តែ​ការ​ទិញ​លក់​ដីធ្លី​កំពុង​តែមាន​សកម្ម​ភាព​ខ្លាំង​​នោះ ​លោក​ ជា កុយ​ ​ក៏​បាន​អំពាវ​នាវ​​ដល់​​ប្រជាពលរដ្ឋ​​ មុន​នឹង​ទិញ​ដី​ឡូត៍​ពី​ម្ចាស់​​​គម្រោង សូម​សួរ​រក​ប័ណ្ណ​​កម្មសិទ្ធិ​​ឲ្យ​​បាន​​ច្បាស់លាស់ ។ និយាយ​​ឲ្យ​​ចំ​​ គឺ​​ប្លង់ និង​ភាព​ស្រប​ច្បាប់​នៃ​ដីធ្លី​នោះ តែបើ​មិន​មាន​ប័ណ្ណ​កម្ម​សិ​ទិ្ធ​ទេ មាន​ន័យ​​ថា​ គម្រោង​នោះ​នឹង​មិន​ល្អ​ឡើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ