ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៤ ចំណុចចន្លោះKM លេខ១៤៧-១៤៨ ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានករណីចរាចរណ៍មួយកើតឡើងរវាងរថយន្តផ្ទុកកុងតឺ
ន័ររបស់ក្រុមហ៊ុនមួយ បុកជាមួយរថយន្តបែនដឹកដី ដែលមានទិសដៅបញ្ច្រាសគ្នា ។
ក្នុងហេតុការណ៍នេះបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាលចំនួន២នាក់ មិនទាន់ដឹងអត្តសញ្ញាណ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ។ កំលាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២នៅការពារកនែ្លងកើតហេតុជួយសំរួលចរាចរណ៍បញ្ចៀសចរាចរណ៍មិនអោយមានការកកស្ទះឡើយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ