ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកនេះបុកពេកហើយ… បុកផ្តាច់ជីវិតផង បុកបំផ្លាញផ្ទះ​ផង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មនុស្ស​២​នាក់​បាន​ស្លាប់​បន្តបន្ទាប់ ​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​ម៉ូតូ​ និង​រថ​យន្ត​​យ៉ាងពេញទំហឹង ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤​ មិថុនា ​ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម…

ខេត្តកំពង់ចាម ៖ មនុស្ស​២​នាក់​បាន​ស្លាប់​បន្តបន្ទាប់ ​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​ម៉ូតូ​ និង​រថ​យន្ត​​យ៉ាងពេញទំហឹង ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤​ មិថុនា ​ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ហើយ​​រថយន្ត​នោះ​បានជ្រុល​ទៅ​បុក​ផ្ទះ​ពលរដ្ឋ​បាក់​ជញ្ជាំង​​រង​ការ​ខូចខាតយ៉ាង​​ដំណំ​ទៀត ។

នៅ​ពេល​មុន​កើតហេតុ​ រថយន្ត​នេះ​​បើក​ក្នុង​ទិសដៅ​ពី​​លិច​ទៅ​កើត ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ដែលអ្នក​បើកបរ​​ឈ្មោះ ង្វៀ​ង ស៊ី​ម៉ាច ភេទ​ប្រុស អាយុ៣១​ឆ្នាំ រស់​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។ ដោយឡែក ខាង​ម៉ូតូ​ម៉ា​កនិច ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ក្រចេះ​1D-1209 បើកបរ​ដោយ​ឈ្មោះ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដោយ​បាន​​រួម​ដំណើរ​​ជាមួយ​​មិត្តភក្តិ​ម្នាក់​ មិន​ស្គាល់ឈ្មោះ​ដែល​បាន​បើក​បញ្ច្រាសទិស​គ្នា  ។

បើតាម​នគរបាល​ចរាចរ​ណ៍​​បាន​​​បន្ត​ថា អ្នក​ជិះ​ម៉​តូ​ទាំង​២​នាក់ ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ស្រប​ពេល​ដែល​ជិះ​ដល់​ត្រង់​ចំណុច​​មុខ​ផ្ទះ​​របស់​ឈ្មោះ ឡុ​ង នៅ​ភូមិ​អណ្តូង​ច្រុះ ស្រាប់តែ​បាន​ប៉ះទង្គិចជាមួយ​រថយន្ត​។ ក្នុង​ពេល​កើតហេតុ​នោះ​បណ្តាល​ឱ្យ​​អ្នក​ជិះ​ពីក្រោយដែល​មិន​ស្គាល់ឈ្មោះ​​ស្លាប់ភ្លាម ចំនែក​អ្នក​ឌុ​ប​វិញ​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៧​ដេ ស្រុក​កំពង់សៀមបន្ទាប់​មក​បាន​ស្លាប់​ដែរ ។ រថយន្ត​នោះ ​ក៏​បាន​ជ្រុល​ល្បឿន​មក​បុក​ផ្ទះ របស់​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យបាក់​ជញ្ជាំង​បេតុង​ជ្រុះ​ធ្លាក់​ដល់​ដី រថយន្ត​ផ្ទុះ​ពោង​សុវត្ថិ​ភាព ​តែ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរជា​ជនជាតិ​វៀតណាម​នោះ​ទេ ។








អត្ថបទសរសេរ ដោយ