ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា អាយុរបស់បុរសអាចបង្កហានិភ័យដល់សុខភាពរបស់ទារក ដូចជា៖ ការរលូតកូន និងពិការភាពពីកំណើតជាដើម ។
•ការរលូតកូន៖
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ស្ត្រីដែលមានផ្ទៃពោះជាមួយបុរស ដែលមានវ័យចំណាស់ គឺអាចមានហានិភ័យខ្ពស់នៃការរលូតកូន ។
•ជំងឺ Autism៖
ទារកដែលកើតពីបុរស ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហាក់ដូចជាមានភាពខុសប្រក្រតី ជាងទារកដែលកើតពីបុរស ដែលមានអាយុតិចជាង៣០ឆ្នាំ។
•ពិការភាពពីកំណើត៖
ទារកកើតពីឪពុក ដែលមានវ័យចំណាស់ អាចទទួលបានពិការភាពពីកំណើតដ៏កម្រមួយចំនួន ដូចជា ជំងឺដែលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹង ប៉ុន្តែការប្រឈមនេះមានកម្រិតទាបប៉ុណ្ណោះ ។
•ភាពវិកលចរិត៖
កុមារកើតពីឪពុក ដែលមានអាយុលើសពី ៥០ឆ្នាំឡើង ហាក់ដូចជាអាចប៉ះពាល់ ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ ជាងកុមារដែលកើតពីឪពុកដែលមានអាយុតិចជាង២៥ឆ្នាំ ។
•ការចុះខ្សោយនៃខួរក្បាល៖
នៅក្នុងការសិក្សាមួយនៅក្នុងឆ្នាំ២០០៩ បង្ហាញថា កុមារដែលមានឳពុកវ័យចំណាស់ មានការធ្វើតេស្តដើម្បីវាស់ការផ្តោតអារម្មណ៍ ការចងចាំ ការអាន និងការបង្ហាញហេតុផលនៅអាយុ៧ឆ្នាំ ថយចុះជាងធម្មតា ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ