ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​បៀម​មេដៃ និង​ខាំ​ក្រចក មិន​អាច​បង្ការ​អាលែកហ្ស៊ី​បាន​ទេ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់ The Daily Telegraph ឲ្យ​ដឹង​ថា ក្មេង​ដែល​ជញ្ជក់​​មេដៃ និង​ខាំ​ក្រចក​មិនសូវ​ជា​មាន​បញ្ហា​អា​ឡែ​ហ្ស៊ី​ឡើយ ។ អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​រាយការណ៍​ពី​ការ​ទាក់ទង​មួយ​រវាង​ទម្លាប់​ទាំង​ពីរ​នេះ​ជា​មួយ​នឹង​​ការ​ថយ​ចុះ​លទ្ធផល​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​អាលែកហ្ស៊ី ជាមួយនឹង​ការ​រំពឹង​ដ៏​សំខាន់​នៃ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់ The Daily Telegraph ឲ្យ​ដឹង​ថា ក្មេង​ដែល​ជញ្ជក់​​មេដៃ និង​ខាំ​ក្រចក​មិនសូវ​ជា​មាន​បញ្ហា​អា​ឡែ​ហ្ស៊ី​ឡើយ ។

អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​រាយការណ៍​ពី​ការ​ទាក់ទង​មួយ​រវាង​ទម្លាប់​ទាំង​ពីរ​នេះ​ជា​មួយ​នឹង​​ការ​ថយ​ចុះ​លទ្ធផល​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​អាលែកហ្ស៊ី ជាមួយនឹង​ការ​រំពឹង​ដ៏​សំខាន់​នៃ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី និង​ជំងឺហឺត ។

អ្នក​ស្រាវជ្រាវ​មានការ​ចាប់អារម្មណ៍​ត្រង់​ថា​តើ​អ្វី​ទៅ​ជា​ទ្រឹស្តី​អនាម័យ ។ គំនិត​នោះ​គឺថា​កម្រិត​នៃ​ការ​ប៉ះពាល់​នឹង​មេរោគ​ក្នុង​ពេល​វ័យក្មេង​ពិតជា​អាច​ជា​រឿង​ល្អ​ក្នុង​ការ​ជួយ​ពួក​គេ​បន្សាំ​នឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​ឬ​អត់ ។ ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​ហ្វឹកហាត់​បែប​នេះ​អាច​នឹង​ទំនងជា​មិនសូវ​ច្រឡំ​នឹង​ការ​វាយប្រហារ​សារធាតុ​ដែល​មិន​មាន​គ្រោះថ្នាក់​ដូច​ជា លំអងផ្កា​ជាដើម​ឡើយ ។

ការ​ជញ្ជក់​មេដៃ និង​ខាំ​ក្រចកដៃ គឺជា​ទម្លាប់​ដែល​ស្ថិត​ក្នុង​ការ​ជជែក​គ្នា​មួយ​ថា ធ្វើ​ឲ្យ​ក្មេង​ប៉ះពាល់​នឹង​មេរោគ​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ឬ​អត់​។ ការ​សិក្សា​នេះ​មានការ​ចូលរួម​ពី​ឪពុក​ម្តាយ​របស់​ក្មេង តូច​ៗ​ជា​ច្រើន​ដែល​មាន​ទម្លាប់​បៀម​មេដៃ និង​ខាំ​ក្រចកដៃ បន្ទាប់​មក ពួក​​គេ​ក៏​បាន​ធ្វើតេស្ត​អាលែកហ្ស៊ី​នៅ​ស្បែក​ចាប់ពី​អាយុ​១៣ ទៅ​៣២​ឆ្នាំ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លទ្ធផល​នៃ​ការ​សិក្សា​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​សោះ ។ ការ​សិក្សា​ទាំងមូល​បាន​រក​ឃើញ​ថា ៣៨​ភាគរយ​នៃ​ក្មេង​ដែល​ជញ្ជក់​មេដៃ ឬ​ខាំ​ក្រចកដៃ​មាន​ប្រតិកម្ម​ស្បែក តែ​នៅ​ពេល​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ក្មេង​ទម្លាប់​បែប​នេះ បែរជា​មាន​ប្រតិកម​ស្បែក​រហូត​ដល់​៤៩​ភាគរយ​ទៅ​វិញ ។

ដូច្នេះ​វា​គ្មាន​មធ្យោបាយ​ណាមួយ​ក្នុង​កា​រប​ន្ស៊ាំ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក្មេង​បាន​ឡើយ ។ រឿង​ដ៏​ល្អ​បំផុត​នោះ​គឺថា ត្រូវ​ជំរុញ​ដល់​ក្មេង​លេង​តាម​ធម្មតា​ឲ្យ​បាន​ទៀងទាត់​ជាមួយ​ក្មេង​ដទៃ​ទាំង​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ ខណៈ​ពេល​ដែល​ពួក​គេ​លាង​សម្អាត​ដៃ​បាន​ទៀង​ទាត់៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ