ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពណ៌​ត្រេ​អ៊ី​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង បណ្ត​ល​ឱ្យ​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​នឹង​ម៉ូតូ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ ខណៈ​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​០៥​នាទី​ល្ងាច ថ្ងៃ​ច័ន្ទ ៧​កើត ខែជេស្ឋ ឆ្នាំច…

ខេត្តរតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​នឹង​ម៉ូតូ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ ខណៈ​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​០៥​នាទី​ល្ងាច ថ្ងៃ​ច័ន្ទ ៧​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨​។ ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​គ្រោះ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​កើតហេតុ មក​ពី​រថយន្ត​បើកបរ​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ជិះ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ចេញ​ចម្ងាយ​៧​ម៉ែត្រ រួច​ម្ចាស់​រថយន្ត​ក៏​បាន​លើក​ជន​រង​គ្រោះ​ដាក់​លើ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ តែ​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

 ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង វ៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ជន​បើកបរ​រថយន្ត​បង្ករ​ឈ្មោះ សែន សុផល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​យោធា​(​នៅ​អូរ​តាង​វ៉ើ​ន​សៃ​) មាន​ទីលំនៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។ រថយន្ត​បង្កហេតុ ពណ៌​ត្រ​អ៊ី ពាក់​ស្លាក​លេខ​ខេមរៈ​ភូមិ​មិ​ន្ទ ពេល​ក្រោយ​ពេល​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​បាន​រត់គេច​ខ្ខួ​ន​បាត់​ភ្លាម​ៗ​ដែរ​។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បង្ក​ឱ្យ​មានការ​ខូចខាត​ម៉ូតូ​កែ​ច្នៃ​មួយ​គ្រឿង និង​រថយន្ត​ចំនួន​មួយ​គ្រឿង ហើយ​សមត្ថកិច្ច​ចរាចរណ៍​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ខេត្តរតនគិរី រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ពេល​ក្រោយ​។ សាកសព​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ និង​ក្រុម​គ្រួសា​យក​ទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ