ជាតិជាម្តាយគឺតែងតែបារម្មណ៍ពីកូនៗជានិច្ច មិនថាកូនប្រុស-ស្រីធំដឹងក្តី ឬក៏បានកសាងគ្រួសារហើយក៏ដោយ ក៏កូនៗទាំងអស់នៅតែជាកូនក្មេងដែលអ្នកម្តាយស្រលាញ់និងយកចិត្តទុកដាក់ជានិច្ច។
ការសន្តោសប្រោសប្រណី ទំហំនៃទឹកចិត្តស្រលាញ់របស់អ្នកម្តាយចំពោះកូនៗ គឺពិតជាមិនអាចកាត់ថ្លៃបានមែន ព្រោះអ្នកម្តាយសុខចិត្តរ៉ែកពន់គ្រប់យ៉ាង ជម្នះនូវរាល់ឧបសគ្គដើម្បីចិញ្ចឹមកូនៗ និងអប់រំកូនៗឲ្យដើរក្នុងផ្លូវត្រូវ រហូតមានអ្នកម្តាយមួយចំនួនសុខចិត្ត ទទួលបាបកម្ម គ្រប់យ៉ាងជំនួសកូន បើសិនជាកូនបានប្រព្រឹត្តនូវកំហុសឆ្គងអ្វីមួយក្នុងសង្គម ។
តួយ៉ាងតារាស្រី ៥ ដួងនេះ ទោះបីជាមានឈ្មោះជាអ្នកមេម៉ាយក៏ពិតមែន តែគាត់បានតស៊ូគ្រប់យ៉ាងដើម្បីកូន រហូតកូនៗមួយចំនួនបានទទួលជោគជ័យក្នុងជីវិត ហើយបានដើរតាមគន្លងអ្នកម្តាយក្នុងអាជីពជាអ្នកសិល្បះ៖
១- អ្នកនាង Noi Phongam
ជាតារាភាពយន្តជើងចាស់មួយរូបនៃឧស្សាហកម្មកំសាន្តរបស់ថៃ តារាស្រីរូបនេះគឺជាអ្នកម្តាយមេម៉ាយ (Single Mom) មួយរូបដែលបានចិញ្ចឹមបីបាច់កូនស្រីរបស់នាងគឺនាង Ying Rhatha តែម្នាក់ឯងតាំងពីកុមារភាព រហូតចម្រើនវ័យដល់បច្ចុប្បន្ន ។
២ – អ្នកនាង Moo Pimpaka
តារាស្រីរូបនេះបានលែងលះពីប្តីរបស់នាងតាំងពីកូនប្រុសសំណព្វចិត្តគឺលោក Nine Naphat នៅជាកុមារភាពមកម៉្លេះ ។ អ្នកនាង Moo Pimpaka ពិតជាអ្នកម្តាយមហិមាម្នាក់ដែលបាន
ចិញ្ចឹមបីបាច់កូនប្រុសបណ្តូលចិត្តតែម្នាក់ឯង ហើយពេលនេះកូនប្រុសរបស់អ្នកនាងគឺជាតារាភាពយន្តដ៏ល្បីមួយដួងផងដែរសម្រាបឧស្សាហកម្មកំសាន្តរបស់ថៃ ។
៣ – នាង Bow Wanda
ក្លាយជាស្ត្រីមេម៉ាយទាំងក្មេងវ័យ ក្រោយពីប្តីរបស់នាងគឺលោក Por Trissadee បានអនិច្ចកម្មទៅ នាងនៅតែជា single mom មើលថែរក្សានាងតូច Nong Mali តែម្នាក់ឯង ដោយដើរតួនាទីជាឪពុកផង ជាម្តាយផង ។ យ៉ាងណាមិញ នាងតូច Nong Mali បាននឹងកំពុងក្លាយជាតារាតូចដែលមានតម្លៃខ្លួនថតពាណិជ្ជកម្មយ៉ាងខ្ពស់ ។
៤ – នាង Ploy Ployphan
សម្រាប់តារាស្រីរូបនេះក៏ជា single mom មួយរូបផងដែរ ក្រោយបានលែងលះជាមួយនឹងលោក Peter Corp Dyrendal ។
៥ – នាង Nicole Theriault
តារាស្រីនាង Nicole Theriault ក៏ត្រូវបានចាត់ទុកជាអ្នកម្តាយដ៏ល្អមួយរូបដែលមើលថែរក្សាចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯង ក្រោយពីនាងបានលែងលះស្វាមីគឺលោក Maew Chirasak ៕
ប្រភព៖ thaistarnews, ប្រែសម្រួលដោយ ៖ ណារ៉េន
ចែករំលែកព័តមាននេះ