ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​ប៉ះ​គ្នា ពិតជា​មិនធម្មតា​មែន​!

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មនុស្ស​ពីរ​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ខណៈ​ម៉ូតូ​ពីរ​គ្រឿង​ប៉ះទង្គិច​គ្នា​ពេញទំហឹង នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្ពាន​ព្រះ​ពន្លា…

ខេត្តកំពត ៖ មនុស្ស​ពីរ​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ខណៈ​ម៉ូតូ​ពីរ​គ្រឿង​ប៉ះទង្គិច​គ្នា​ពេញទំហឹង នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្ពាន​ព្រះ​ពន្លា ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​ប៉ះទង្គិច​គ្នា​យ៉ាងដំណំ​នេះ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​បង្គួរ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ជិះ​ម្នាក់ឯង​ដូច​គ្នា​បាន​បោះពួយ​តាម​ក្រោយ ក្នុង​ទិស​ដៅ​ស្របគ្នា ដោយ​ប្រើ​ល្បឿន​មិនធម្មតា ស្រាប់តែ​មក​ដល់​ចំណុច​គ្រោះថ្នាក់ ម៉ូតូ​នោះ​ក៏​ជ្រុល​ទៅ​បុក​កន្ទុយ​ម៉ូតូ​ខាង​មុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដួល​ច្រងាប់ច្រងិល​ដូច​គ្នា ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​គេ​ឃើញ​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រង​របួស​ដេក​រដូករណែល​ដូច​គ្នា ហើយ​យានយន្ត​ទាំង​ពីរ​ក៏​រង​ការ​ខូចខាត​ដូច​គ្នា​ផង​ដែរ ។

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បើ​តាម​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា ផ្តើម​ដោយសារ​ភាគី​ម៉ូតូ​ខាងក្រោយ បើកបរ​ក្នុង​ល្បឿន​លើស​កម្រិត និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ងាយ​បង្ក​ជា​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ ។
សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា អ្នកបើកបរ​ម៉ូតូ​ខាង​មុខ​ឈ្មោះ ឡេ​ង សុខ​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​របួសស្រាល​) រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ កំពត 1B-6255 ។

ដោយឡែក​ភាគី​ម្ខាង​ទៀត​បាន​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ ដោយសារ ក្រោយ​ពី​កើតហេតុ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាម​ៗ ហើយ​ជន​រង​គ្រោះ​នេះ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ កំពត 1I -7205 ។
បច្ចុប្បន្ន​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​សម្រាប់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ