សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា កូនស្រីអត់ខាន់ស្លារបស់លោកជែកគី ចាន់ ឬ«ឈិនឡុង »បានបង្កើតរឿងអាស្រូវជាថ្មីនៅពេលនាងបង្ហោះវីដេអូឃ្លីបដើម្បីសុំជំនួយ និងបញ្ជាក់ថា ខ្លួនគ្មានទីជម្រក ដោយសារម្ដាយជាអ្នកស្អប់ខ្ពើមអ្នកស្រឡាញ់ភេទដូចគ្នា ។ បច្ចុប្បន្ននាង និងគូស្នេហ៍គ្មានកន្លែងស្នាក់នៅ ទើបចង់ឲ្យគេជួយ ។
កាលពីឆ្នាំមុនមានរឿងអាស្រូវជាច្រើនទាក់ទងនឹងកូនអត់ខាន់ស្លារបស់លោកឈិនឡុង ជាមួយអតីតបវរកញ្ញាអាសុីរហូតឈានដល់ការប្ដឹងផ្ដល់គ្នាធ្វើឲ្យកូនស្រីរត់ចេញពីផ្ទះ និងជួបនារីបរទេសជាគូស្នេហ៍ គឺនាងAndi Autumn ធ្លាប់ជាគ្រូរបស់ខ្លួន ។
កាលពីពេល ថ្មីៗកន្លងមក អ្នកស្រីអុីលែន អ៊ូ(Elaine Ng) ម្ដាយរបស់នាងអេតា អ៊ូ (Etta Ng) កូនស្រីរបស់លោកឈិនឡុងបានប្ដឹងប៉ូលិសថាកូនស្រីរបស់ខ្លួនទាក់ទងគ្នាបានរយៈពេលជិត៥ខែមកហើយ ។
នាងEtta Ng បានធ្វើដំណើរទៅកាណាដាជាមួយគូស្នេហ៍មានអាយុច្រើនជាងខ្លួន១២ឆ្នាំ ប៉ុន្តែនៅទីនោះនាងគ្មានកន្លែងរស់នៅ និងស្នាក់នៅផ្ទះរបស់Andi Autumn ៕
ចែករំលែកព័តមាននេះ