ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ដី​ប្លា​ស្ទីក អស់​ដើមទន់​តិច​បាន​កម្រៃ​ច្រើន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ជាង​១០​គ្រួសារ បាន​ជោគជ័យ លើ​មុខរបរ​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទីក បន្ទាប់​ពី​ទទួល​ការ​ជួយ​បង្ហាត់បង្រៀន​បច្ចេកទេស​ចិញ្ចឹម​ពី​មន្ត្រី ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប​។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ជាង​១០​គ្រួសារ បាន​ជោគជ័យ លើ​មុខរបរ​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទីក បន្ទាប់​ពី​ទទួល​ការ​ជួយ​បង្ហាត់បង្រៀន​បច្ចេកទេស​ចិញ្ចឹម​ពី​មន្ត្រី ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប​។ មន្ត្រី​ជលផល​បាន​ឲ្យ​ដឹង​ថា​៖ ការ​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទីក​ដូចនេះ គឺ​ប្រើ​ដើមទុន​តិច មិន​ត្រូវការ​មាន​ដី​ធំ​សម្រាប់​ជីក​ស្រះ​ឡើយ តែ​បាន ផ្តល់​មក​វិញ​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​គ្រួសារ​ប្រជា​កសិករ​នៅ​តាម​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​ជា​យោធិន ពិការ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ចាប់​យកមុខ​របរ​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទីក​នៅ​ក្នុង​លំនៅ​ដ្ឋា​ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​មុន​គាត់​មាន​ជីវភាព​លំបាក​ណាស់ ប៉ុន្តែ​ក្រោយ​ពី​ជលផល​បាន​ជួយ​បណ្តុះបណ្តាល ចិញ្ចឹម​ត្រី​អណ្តែង​នៅ​ក្នុង​រណ្តៅ​ថង់​ប្លា​ស្ទីក​មក​គ្រួសារ​គាត់ មាន​ជីវភាព​សមរម្យ មិន​ជួប​ការ​ខ្វះខាត​ដូច​មុន​ទៀត​ឡើយ​។

បច្ចុប្បន្ន​ត្រី​គាត់​លក់​ចេញ​បាន​១​គីឡូក្រាម ៥.៥០០​រៀល គាត់​លក់​ម្តង​បាន​ពី​៣០​ទៅ​៤០​ម៉ឺន ហើយ​គាត់​ត្រី​គាត់​មាន​លក់​បន្ត​។ លោក សោម ភិ​រុណ បាន​បញ្ជាក់​ថា ដោយ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា លើ​ជីវភាព​ប្រជា​កសិករ និង​យោធិន​ពិការ រដ្ឋបាល​ជលផល ដែល​មាន​ខណ្ឌ​រដ្ឋបាល​ជលផល​ជា សេនាធិការ បាន​ចុះ​ដល់​មូលដ្ឋាន​ជួយ​ផ្តល់​នូវ​បច្ចេកទេស សម្ភារ កូន​ត្រី​ពូជ ចំណី សម្រាប់​ការ​ចិញ្ចឹម​ត្រី​អណ្តែង ដោយ​វិធី​សាមញ្ញ​ៗ​ជូន​ប្រជាពលរដ្ឋ និង​អាច​ឲ្យ​ពួក​គាត់​ចិញ្ចឹម​ត្រី​អណ្តែង​បាន​ដោយ​ងាយ ក្រោម​ជួយ​ឧ​ប​ត្ថ​ម ពី​មូលនិធិ​សហគមន៍​អឺរ៉ុប​។ នៅ​ក្នុង​ការ​ចិញ្ចឹម​ត្រី​អណ្តែង​នេះ​ដែរ ប្រជា​កសិករ​អាច​ប្រមូល​ផល​ក្នុង​រយៈពេល​៣​ខែ​ម្តង បាន​ប្រមាណ​ពី​២៥០​ទៅ​៣០០​គីឡូក្រាម ដែល​អាច​លក់​ទៅ​កាន់​ទីផ្សារ​បាន​កម្រៃ​ប្រមាណ​១​លាន​ប្រាំ​សែន​រៀល ដែល​ក្នុង​១​ឆ្នាំ​ពួក​គាត់​អាច​ចិញ្ចឹម​បាន​៣​ដង​។

តាម​រយៈ​គម្រោង​នេះ​ដែរ ប្រជា​កសិករ​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​នៅ​ទំនេរ មក​មើលថែ​ត្រី​របស់​ពួក​គាត់​ដែល​ជា​មុខរបរ​បន្ទាប់បន្សំ​នៅ​ក្នុង​លំនៅ​ដ្ឋា​ន និង​អាច​កាត់​បន្ថយ​បានការ​នាំ​គ្នា​ទៅ​នេសាទ ក្នុង​ដែន​នេសាទ​សាធារណៈ ដោយ​ចេះ​ចិញ្ចឹម​ត្រី​ដើម្បី​លើក​ស្ទួយ​ជីវភាព​ក្នុង​គ្រួសារ និង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ត្រី​ហូប​ប្រចាំ​ថ្ងៃ និង​ជួយ​ដល់​សុខមាលភាព​កុមារ​ជា​កូនចៅ​មិន​អោយ​កង្វះ​អារ​ហារ​រូប​ត្ថ​ម និង​ក៏​បាន​លក់​ចេញ​ទៅ​កាន់​ទីផ្សារ​បាន​ចំណូល ផង​ដែរ​។ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នោះ សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​ទាំងអស់​សូម​ងាក​មក​ចាប់​យកមុខ​របរ​នេះ ព្រោះ​ជា​ការងារ​មួយ​មាន​ភាព​ងាយស្រួល​មិន​ប្រើប្រាស់​ដើមទុន​ច្រើន​ទេ និង​មានការ​ជំនួយ​ទាំង​បច្ចេកទេស សម្ភារ ពូជ​ត្រី ពី​ខណ្ឌ​រដ្ឋបាល​ជលផល​ផង​ដែរ ក្រោយ​ជំនួយ​ឧបត្ថម្ភ​របស់​សហគមន៍​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ