ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ទាំង៣ងាយៗ ដើម្បី​សម្រក​ទម្ងន់​បាន​លឿន

6 ឆ្នាំ មុន

អ្នក​បានដឹង​ខ្លះ​ហើយពី​ការ​ហ្វឹកហាត់​នានា ដើម្បី​ស្រក់​ទម្ងន់​។ ចូរ​ញ៉ាំ​កាឡូរី ឲ្យ​បាន​តិច​ជាង​ដុត​កាឡូរី​។ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា របប​អាហារ និង​ផែនការ​សម្រក​ទម្ងន់​ភាគច្រើន មិន​រហ័ស និង​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​សន្យា​នោះ​ទេ​ទេ​។…

អ្នក​បានដឹង​ខ្លះ​ហើយពី​ការ​ហ្វឹកហាត់​នានា ដើម្បី​ស្រក់​ទម្ងន់​។ ចូរ​ញ៉ាំ​កាឡូរី ឲ្យ​បាន​តិច​ជាង​ដុត​កាឡូរី​។ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា របប​អាហារ និង​ផែនការ​សម្រក​ទម្ងន់​ភាគច្រើន មិន​រហ័ស និង​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​សន្យា​នោះ​ទេ​ទេ​។

ប្រសិនបើ​អ្នក​ព្យាយាម​ទម្លាក់​ទម្ងន់​ឲ្យ​បាន​លឿន គន្លឹះ​ពីរ​បី​ខាងក្រោម​នេះ គឺ​អាច​ទុក​ចិត្ត​បាន ហើយ​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​សម្រក​ទម្ងន់​បាន​យ៉ាង​រហ័ស​។

១. សរសេរ​ពី​អ្វី​ដែល​អ្នក​ញ៉ាំ​សម្រាប់​មួ​យស​ប្តា​ហ៍ នោះ​អ្នក​នឹង​ស្រក​ទម្ងន់
ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​កត់ត្រា និង​កំណត់​ម្ហូបអាហារ​ត្រឹមត្រូវ វា​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​តិច​ជាង ធម្មតា ១៥ ភាគរយ​។ ការ​សិក្សា​នៅ​សកល​វិទ្យាល័យ North Carolina បាន​រក​ឃើញ ថា​ មនុស្ស​ម្នា​មាន​ទំនោរ​ក្នុង​ការ​ទទួលទាន ១១៥ កាឡូរី​បន្ថែម​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ជា​ពិសេស ជាតិ​អាល់កុល និង​ខ្លាញ់​។ ដូច្នេះ ការ​កំណត់ និង​កត់ត្រា​អ្វី​ដែល​អ្នក​ញ៉ាំ អាច​ជួយ​ឲ្យ​អ្នក​ភ្ញាក់ខ្លួន ហើយ​មិន​ញ៉ាំ​លើស​ពី​អ្វី​ដែល​អ្នក​កំណត់​។

២. ស្វែងរក​មិត្តភក្ដិ​សម្រក​ទម្ងន់​ដូច​គ្នា
ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ University of Vermont បាន​រក​ឃើញ​ថា មិត្ត​ភក្តិ​សម្រក​ទម្ងន់​ដូច​គ្នា អាច​ជួយ​រក្សា​ទម្ងន់​របស់​អ្នក​មិន​ឲ្យ​ឡើង​។ អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​តាម​អ្នក​ស្ម័គ្រចិត្ត​អស់​រយៈពេល ១៨ ខែ​។ អ្នក និង​មិត្តភក្តិ​ដែល​ស្រក​ទម្ងន់​របស់​អ្នក អាច​​ចែករំលែក​ព័ត៌មាន​នានា ដូច​ជា​វិធី​សម្រក និង​លើក​ទឹក​ព្រមទាំង​ជួយ​អ្នក ដើម្បី​បញ្ចុះទម្ងន់​ដោយ​មិន​ធ្វើ​លំ​ហាត់ប្រាណ​។

៣. មុន និង​បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ព្រឹក សូម​ញ៉ាំ​ទឹក
មុន​​ញ៉ាំ​អាហារ​ពេល​ព្រឹក ចូរ​ញ៉ាំ​ទឹក​។ ក្រោយ​ពី​ញ៉ាំ​រួច ចូរ​ញ៉ាំ​ទឹក​៕

ដកស្រង់​ពីគេហទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ