ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សន្យា​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អ​ទិ​ភាព​ចំនួន​៣ និង​ចុះហត្ថលេខា​លើ​គម្រោង​ចំនួន​២

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ភា​ក្សា​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ភាគី​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​អះអាង​រាជរដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​បន្ត​ជួ​យមក​កម្ពុជា​លើ​វិសយ​អាទិភាព​ចំនួន​៣ និង​ចុះហត្ថលេខា​លើក​គម្រោង​ចំនួន​ពីរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ។​ លោក​ជំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ភា​ក្សា​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ភាគី​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​អះអាង​រាជរដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​បន្ត​ជួ​យមក​កម្ពុជា​លើ​វិសយ​អាទិភាព​ចំនួន​៣ និង​ចុះហត្ថលេខា​លើក​គម្រោង​ចំនួន​ពីរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ។​

លោក​ជំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ថា ក្នុង​ជំនួប​ពិភាក្សា​លោក​ប្រាក់ សុ​ខុន​ទេស​មន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា​នេះ នៅ​វិមាន​សន្តិភាព​បាន​លើក​ឡើង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោ​កកោក តា​រ៉ូ កូ​ណូ (Taro Kono) រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ជប៉ុន​នឹង​ពង្រឹង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​កាន់តែ​ខ្លាំង​រវាង​កម្ពុជា និង​ជប៉ុន​លើ​គ្រប់​វិស័យ​រវៀង​ប្រទេស​ទាំង​ពីរ ។ ពិសេស​នោះ​ដំណើរ​ទស្សនៈកិច្ច​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​ក៏​ស្រប​ពេល​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​មនុ​នី​នាថ សីហ​មុនី​បាន​យាង​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ខួប​លើក​ទី​៤ នៃ​ពិធី​ទិវា​អន្តរជាតិ ព្រះពុទ្ធ​សាសនា​នៃ​ប្រទេស​កូ​បេ​ប្រទេស​ជប៉ុន ។ លោក​ទេស​មន្ត្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ពិសេស​នោះ​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​ជប៉ុន​កាលពី​ពេល​កន្លង​មក ។

បើ​តាម​លោក​ជុំ ស​ន្ទ​រី​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន និង​ចុះហត្ថលេខា​លើ​គម្រោង​ចំនួន​ពីរ​ផង​ដែរ ក្រោយ​ពី​លោក​ជំនួប​រវាង​លោក​ទេស​រដ្ឋមន្ត្រី និង​ក្រោយ​ជំនួប​រវាង​លោក តា​រ៉ូ កូ​ណូ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ជំនួប​នោះ​ដែរ លោក តូ​រ៉ា កូ​ណូ ក៏​បាន​វាយតម្លៃ​ខ្ពស់​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។ លោក​ក៏​បាន​គូសបញ្ជាក់​ថា ជប៉ុន​នៅ​តែ​បន្ត​ធ្វើ​ទំនាក់ទំនង​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ត​ទៀត ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ក៏​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​នោះ​ដែរ​ភាគី​កម្ពុជា និង​ជប៉ុន​ក៏​បាន​សន្យា​ធ្វើ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​ក្នុង​ក្រម​ខណ្ឌ​ទ្វេរ​ភាគី​ក៏​ដូច​ជា​ក្នុង​ក្រប​ខណ្ឌ​ជប៉ុន មេ​ង្គ ក្រប​ខណ្ឌ​អាស៊ាន និង​ជ​ប៉ុ​អន្តរជាតិ ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ក៏​បាន​លើក​ឡើង​ថា​កម្ពុជា គឺជា​ប្រទេស​មួយ​សំខាន់​ណាស់​ក្នុង​តំបន់​យុទ្ធសាស្ត្រ​មេ​ង្គ ។ រដ្ឋាភិបាល​ជប៉ុន​នៅ​តែ​ជួយ​កម្ពុជា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជា​ប្រទេស​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​គូសបញ្ជាក់​ថា «​អាទិភាព​សំខាន់​ចំនួន​៣ ដែល​ជប៉ុន​ផ្តល់ ចិត្ត​ទុកដាក់​មក​កម្ពុជា​មាន ៖ ១- តំបន់​ឡូ​ជី​ស្ទិ​ក ២ – ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង ៣- ការ​ពង្រឹង​មុខងារ​នៅ​ក្នុង​ទីក្រុង ។ នេះ​អាទិភាព​បី​ដែល​ជប៉ុន​បន្ត​ជួ​យមក​កម្ពុជា » ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ក៏​បាន​លើក​ឡើង​ភាគី​ក៏​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្តល់​ជំនួយ​របស់​ជប៉ុន ពិសេស​នោះ​ការ​អភិវឌ្ឍ​រចនាសម្ព័ន្ធ​សង្គម​ការ​អភិបាលកិច្ច​ល្អ​….​។ កម្ពុជា​ក៏​បាន​អរគុណ​ជប៉ុន​ដែល​បាន​ជួយ​ដល់​កង​កំ​លាង​មួក​ខៀវ​ដែល​ចូលរួម​ការពារ​សន្តិភាព នៅ​លើក​សកលលោក​ផង​ដែរ ។

លោក​ទេស​មន្ត្រី​ប្រាក់​សុ​ខុន​បាន​បញ្ជាក់​ថា «​ខ្ញុំ​អរគុណ​ជប៉ុន​ដែល​បាន​ជូ​យ​កម្ពុជា​ក្នុង​ការ​បោសសំអាត​មីន និង​សកម្មភាព​មុ​នុស្ស​ធម៌​នេះ ។ ជប៉ុន​ក៏​ជូ​យ​ជំនួស​ក្នុង​ការ​អភិរក្ស​សម្បត្តិ​ធម៌​កម្ពុជា​ដែរ » ។
ចំណែក​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​ពិសេស​របស់​អាស៊ាន​-​ជប៉ុន​នៅ​ក្នុ​ខែវិច្ឆិកា​នា​ប្រទេស​សិង្ហ​បុរី ហើយ​ស្នើ​សុំ​ឲ្យ​កម្ពុជា​គាំទ្រ​ការ​ចេញ​សេចក្តីថ្លែងការណ៍ រួម​នៃ​កិច្ចប្រជុំ​អាស៊ាន – ជប៉ុន​។

លោក​ក៏​បាន​គូសបញ្ជាក់​ថា ភាគី​ជប៉ុន -​កម្ពុជា និង​ជប៉ុន​នឹង​ចុះហត្ថលេខា​រួម​មាន ៖ ១- ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៥០០​លាន​យ៉េន (¥៥០០, ០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​ដោយ​ជប៉ុន​បាន​ផ្តល់​នាវា​ល្បាត​ដល់​គយ ។ ២- ឥណទាន​សម្បទាន​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៩.២១៦ លាន​យ៉េន (¥៩,២១៦,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ជំហាន​ទី​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ