រាជធានីភ្នំពេញ ៖ អតីតគូស្នេហ៍របស់ វ៉ាន់ នីឡា លោកគុយ សិទ្ធិសក្តិ ត្រៀមនឹងចូលរោងការនាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីបញ្ចប់សាលក្រមពាក់ព័ន្ធទៅនឹងបណ្តឹងរបស់នីឡា ។
អតីតគូស្នេហ៍របស់វ៉ាន់ នីឡា ដែលគេស្គាល់ថា ជាកូនមន្ត្រីថ្នាក់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ ត្រូវសាលាដំបូងរាជធានីភ្នំពេញបានចេញសាលដីកាផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំពីបទហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាសកាលពីអំឡុងឆ្នាំ២០១៧ ។
បន្ទាប់ពីសាលក្រមត្រូវបានប្រកាសនោះលោកគុយ សិទ្ធិសក្តិ នៅតែបន្តនៅក្រៅឃុំនៅឡើយ ដែលជាហេតុធ្វើឲ្យ វ៉ាន់ នីឡា បានសម្តែងការខកចិត្ត និងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន ។ ប៉ុន្តែ បន្ទាប់ពីរឿងរ៉ាវត្រូវបានស្ងប់ស្ងាត់នោះលោកកុយ សិទ្ធិសក្តិ បានបង្ហាញរូបភាពថតជាមួយគូដណ្តឹងរបស់ខ្លួន និងបានបញ្ជាក់ថា ពួកគេនឹងត្រៀមចូលរោងការនាពេលខាងមុខនេះ ។
រូបបថត Pre wedding មួយសន្លឹកត្រូវបានលោកគុយ សិទ្ធិសក្តិ បង្ហោះតាមហ្វេសប៊ុករបស់លោក នៅទីលាននៃប្រាសាទអង្គរវត្ត ក្នុងពេលដែលសាលដីការបស់តុលាការមិនដឹងអនុវត្តដល់កម្រិតណានោះឡើយ ។
មុនពេលលោកកុយ សិទ្ធសក្តិ បញ្ចេញរូបថតPre wedding នេះមានហ្វេសប៊ុកមួយឈ្មោះសុខ រ៉ាវុធ បានបង្ហោះលិខិត ផ្សេងៗពាក់ព័ន្ធទៅនឹងបណ្តឹងរបស់វ៉ាន់ នីឡា ដោយភ្ជាប់រូបថតលោកកុយ សិទ្ធសក្តិ ជាមួយសារថា «បើជនល្មើសជាមនុស្សក្រក្រី គា្មនបុណ្យសកិ្ត ខ្ញុំជឿ១០០% ចាប់ខ្លួនមិនបាន១០នាទីទេ ប៉ុនែ្តបើជនល្មើសជាកូនអ្នកមាន ឬបុណ្យសកិ្ត១០ឆាំ្នទៀតក៏ចាប់មិនបានដែរ ។
ជនរងគ្រោះរស់ទាំងភ័យខា្លច តែបែរជាជនល្មើសមានសេរីភាពទៅវិញ ថាខ្ញុំសាំក៏បាន ព្រោះខ្ញុំសាំមែន តែមិនដឹងអ្នកណាសាំជាងខ្ងុំទៅទៀត អង្គុយលើច្បាប់ ស្រស់ៗ »។
ដោយតាមរយៈសារមួយនេះបញ្ជាក់ថា ទាំងវ៉ាន់ នីឡា និងក្រុមគ្រួសារ និងប្រិយមិត្តគាំទ្ររបស់នាងហាក់មិនបានពេញចិត្តនូវអ្វីដែលបានទទួលពីជនបង្កនោះឡើយ បើទោះបីជានាងទទួលជោគជ័យទៅលើពាក្យបណ្តឹងនេះក៏ដោយ ។
វ៉ាន់ នីឡា បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃ បន្ទាប់ពីរូបភាពអាក្រាតរបស់នាងត្រូវបានបែកធ្លាយលើហ្វេសប៊ុក ដែលនាងដាក់ការសង្ស័យទៅលើអតីតសង្សារ គឺលោក គុយ សិទ្ធិសក្តិ ។
មូលហេតុដែលនី ឡា មានការសង្ស័នេះគឺដោយសារតែរូបភាពបានលេចចេញឡើង បន្ទាប់ពីនាងបានបែកបាក់ពីសង្សារ ខណៈពេលខាងប្រុសមានរូបថតអាក្រាតកាយរបស់នាងនៅក្នុងដៃជាច្រើន ។
កញ្ញាវ៉ាន់ នីឡា បានទទួលស្គាល់ថា រូបបែកធ្លាយទាំងអស់នោះ ពិតជារូបរបស់នាងមែន ដោយនាងបានសរសេរទទួលស្គាល់លើហ្វេសប៊ុករបស់នាងបន្ទាប់ពីបែកធ្លាយ ៕
ចែករំលែកព័តមាននេះ