ខេត្តកណ្ដាល ៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបាននគរបាលស្រុកពញាឮ ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈនេះ បន្ទាប់ពីផឹកស្រាស្រវឹង បង្ខំឲ្យក្មេងប្រុស អាយុ១៣ឆ្នាំ បៀមលឹងរបស់ខ្លួន ដោយសន្យាថា ឲ្យលុយ៥ពាន់រៀល ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួន ឈ្មោះ ត្រាង កុកណាម ភេទប្រុស អាយុ២៤ឆ្នាំ នៅលីវ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញា ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកក្តាម២ ស្រុកពញាឮ ។
នគរបាលបានឲ្យដឹងបន្ថែមថា នៅម៉ោង៧និង១៥ នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ជនសង្ស័យបានដើរមកពីកន្លែងផឹកស្រា ហើយបានដើរឆ្ពោះមកផ្ទះរបស់ខ្លួន ដោយភ្ជាប់ជាមួយកាំបិត១ និយាយសួរនាំទៅកាន់ជនរងគ្រោះថា« ម៉េចហ្អែងស្រី ឬប្រុស បើហ្អែងប្រុសបៀមរបស់អញទៅ (លិង្គ) » ពេលនោះជនសង្ស័យក៏បបួលជនរងគ្រោះចូលព្រៃ ហើយស្រាតខោរបស់ខ្លួន រួចឲ្យជនរងគ្រោះបៀមប្រដាប់ភេទ ។ ជនរងគ្រោះក៏បានបៀមប្រដាប់ភេទជនសង្ស័យបានបន្តិចក៏ឈប់ រួចសួរទៅជនសង្ស័យថា« បើខ្ញុំបៀម តើឲ្យលុយខ្ញុំប៉ុន្មាន» ជនសង្ស័យឆ្លើយថា «បៀមសិនទៅ ចាំអញឲ្យលុយ៥ពាន់រៀល តែឥឡូវអញអត់លុយទេ ចាំព្រឹកស្អែកទៅអញឲ្យលុយ» ។
បន្ទាប់មកអ្នកទាំងពីរនាក់បាននាំគ្នារកកន្លែងស្ងាត់នៅជិតនោះទៀត ហើយជនសង្ស័យបានស្រាតខោអង្គុយ បណ្តាលឲ្យធ្លាក់កាំបិតពីហោប៉ៅខោ បណ្តាលឲ្យជនរងគ្រោះភ័យខ្លាច ហើយបានស្ទុះរត់ទៅកាន់ផ្ទះជីដូន ដែលស្ថិតនៅលើទឹកទន្លេក្បែរមាត់ច្រាំង ហើយនិយាយប្រាប់ជីដូនរបស់ខ្លួនអំពីរឿងហេតុខាងលើ រីឯជនសង្ស័យបានជិះទូកទៅផ្ទះរបស់ខ្លួនវិញដែរ ។ លុះដល់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ទើបម្ដាយបង្កើតរបស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅនាយប៉ុស្តិ៍កោះចិន ។
ក្រោយពេលទទួលពាក្យបណ្ដឹងរួចមកនគរបាលប៉ុស្តិ៍បានចុះឃាត់ខ្លួន ជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ