ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​កាត់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​កំពុង​បន្ត​ឥត​ស្រាកស្រាន្ត

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​កាត់​បន្ថយ​ការ​បំផ្លាញ​ផ្លូវ​តាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ធ្ងន់​ៗ និង​បាន​កំណត់​កាលបរិច្ឆេទ មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​ធ្វើ​ចរាចរ​លើ​ដងផ្លូវ​តទៅ​ទៀត…

ខេត្តសៀមរាប ៖ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​កាត់​បន្ថយ​ការ​បំផ្លាញ​ផ្លូវ​តាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ធ្ងន់​ៗ និង​បាន​កំណត់​កាលបរិច្ឆេទ មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​ធ្វើ​ចរាចរ​លើ​ដងផ្លូវ​តទៅ​ទៀត ព្រោះ​រថយន្ត​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្លូវ​ស្ពាន ដែល​រាជរដ្ឋាភិបាល​ខិតខំ​សាងសង់​យ៉ាង​លំបាក ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ឲ្យ​គ្រប់​បណ្តា រាជធានី ខេត្ត ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​គ្រប់​រថយន្ត​ផ្ទុកទំនិញ ដែល​បាន​ត​ទ្រុង​ខុស​បច្ចេកទេស​ពី​អនុក្រឹត្យ​ណែនាំ​នោះ ក្រោម​ការ​ចង្អុលបង្ហាញ​របស់ លោក​អភិបាលខេត្ត មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​-​ស្រុក កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក កងរាជអាវុធហត្ថ បាន​ចុះ​អនុវត្ត​ច្បាប់​តាម​ដងផ្លូវ​ជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ និង​កាត់​ទ្រុង​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដែល​បាន​កំពុង​ធ្វើ​ចរាចរ​តាម​ដងផ្លូវ ទាំង​រថយន្ត​ត្រឹមត្រូវ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស និង​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ផង​ដែរ ។

តាម​របាយការណ៍​របស់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត ក្នុង​រយៈពេល​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​កំណត់​នៅ​តាម​បណ្តា​ក្រុង​-​ស្រុក ចំនួន​០៩​របស់​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ មក​ដល់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​ចម្រុះ​តាម​បណ្តា​ក្រុង ស្រុក បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​បាន​ចំនួន​៥២៧​គ្រឿង ក្នុង​នោះ​រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​មាន​ចំនួន​៤៩៨​គ្រឿង និង​រថយន្ត​កែ​ច្នៃ​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​២៩​គ្រឿង សមត្ថកិច្ច​យើង​បាន​ធ្វើ​កិច្ចសន្យា និង​កាត់​ទ្រុង​ចេញ​នៅ​នឹង​កន្លែង​បាន​០៨​គ្រឿង ខ្វះ​នូវ​ឯកសារ និង​ខុស​៣​គ្រឿង​, រថយន្ត​ទ្រុង​លើស​ក្រោម​១​តឹក ១៨​គ្រឿង ត្រូវ​បាន​លើកលែង ។

ក្នុង​នោះ​ស្រុក​ក្រឡាញ់ បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​១២៨​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​១០៥​គ្រឿង ខុស​បច្ចេកទេស​២៣​គ្រឿង​, ១៨​គ្រឿង​លើស​ក្រោម​១​តឹក និង​បាន​កាត់​ទ្រុង​ចំនួន​០៥​គ្រឿង ។ ស្រុក​ជីក្រែង​បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​៩៨​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​៩៧​គ្រឿង​, ខុស​បច្ចេកទេស​០១​គ្រឿង​, បាន​កាត់​ទ្រុង​ចំនួន​០១​គ្រឿង ។

ស្រុក​ពួក បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​៥៩​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​៥៨​គ្រឿង ខុស​បច្ចេកទេស​០១​គ្រឿង​, បាន​កាត់​ទ្រុង​ចំនួន​០១​គ្រឿង​, ស្រុក​បន្ទាយស្រី បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​៧៦​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​៧៤​គ្រឿង​, ខុស​បច្ចេកទេស​០២​គ្រឿង ខុស​ឯកសារ​បាន​ឃាត់​ទុក​, ស្រុក​សូទ្រនិគម បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​១០៣​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​១០២​គ្រឿង ខុស​បច្ចេកទេស​០១​គ្រឿង ខ្វះ​ឯកសារ​, ស្រុក​អង្គរជុំ បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​១៥​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​១៥​គ្រឿង ស្រុក​វ៉ា​រិ​ន បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​១៩​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​១៩​គ្រឿង​, ស្រុក​ស្វាយ​លើ បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​១៨​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​១៨​គ្រឿង​, ក្រុង​សៀមរាប បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​១១​គ្រឿង​, រថយន្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​១០​គ្រឿង​, ខុស​បច្ចេកទេស​០១​គ្រឿង​, កាត់​ទ្រុង​០១​គ្រឿង ។

មក​ដល់​ពេល​នេះ កម្លាំង​ចម្រុះ​បាន​កំពុង​ធ្វើ​ប្រតិបត្តិ​ការណ៍​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​កាត់​បន្ថយ​ការ​បំផ្លាញ​ផ្លូវ ក្នុង​ការ​បង្ក្រាប​លុប​បំបាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​សម្បត្តិ​សាធារណៈ និង​ខាតបង់​ថវិកាជាតិ ព្រមទាំង​ត្រូវ​ធ្វើការ​ឃាត់ខ្លួន​ចំពោះ​ជន​ណា​ដែល​មិន​គោរព​អនុវត្ត​ទៅ​តាម​អនុក្រឹត្យ​ដែល​បាន​កំណត់ យក​មក​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ