ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្អាត​សប្បាយចិត្តជាង​មនុស្ស​មិន​ស្អាត ហេតុ​អ្វីទៅ?

6 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បានឱ្យ​ដឹង​ថា ជា​ទូទៅ​អ្នក​ដែល​ស្អាត ច្រើន​តែ​សប្បាយចិត្ត​ជាង​អ្នក​មិនសូវ​ស្អាត ហើយ​ការ​កំណត់​ដ៏​ល្អ​នៃ​ភាព​រីករាយ​នេះ គឺ​អាស្រ័យ​ទៅ​លើ​ផល​ប្រយោជន៍ ដែល​ទទួល​បាន​ពី​ភាព​ស្អាត ឬ​សង្ហា​នេះ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​ពី​ការ​ស្រង់​ទិន្នន័យ​ក៏​ធំ ដែល​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៧១…

ការ​សិក្សា​ថ្មី​មួយ​បានឱ្យ​ដឹង​ថា ជា​ទូទៅ​អ្នក​ដែល​ស្អាត ច្រើន​តែ​សប្បាយចិត្ត​ជាង​អ្នក​មិនសូវ​ស្អាត ហើយ​ការ​កំណត់​ដ៏​ល្អ​នៃ​ភាព​រីករាយ​នេះ គឺ​អាស្រ័យ​ទៅ​លើ​ផល​ប្រយោជន៍ ដែល​ទទួល​បាន​ពី​ភាព​ស្អាត ឬ​សង្ហា​នេះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​ពី​ការ​ស្រង់​ទិន្នន័យ​ក៏​ធំ ដែល​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៧១ និង​២០០៩ នៅ​អង់គ្លេស​,​កា​ណា​ដា​,​អា​ល្លឺ​ម៉​ង់ និង​សហរដ្ឋអាមេរិក ហើយ​បាន​រក​ឃើញ​ថា អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​១៥ ភាគរយ​ដែល​ស្អាត​ជាងគេ មាន​ភាព​រីករាយ​ច្រើន​ជាងគេ​១០​ភាគរយ បើ​ប្រៀបធៀប​នឹង​មនុស្ស​១០​ភាគរយ ដែល​មិនសូវ​ស្អាត ។

អ្នកដឹកនាំ Daniel Hamermesh អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ Texas-Austin បាន​និយាយ​ថា «​ប្រសិទ្ធភាព​ភាគច្រើន​នៃ​សម្រស់​ដែល​មាន​លើ​ភាព​រីករាយ មាន​ដោយសារ​ឥទ្ធិពល​របស់​វា​មាន​លើ​ល​សេដ្ឋកិច្ច​»​។

គាត់​បាន​និយាយ​ថា ជា​ទូទៅ​អ្នក​ដែល​មាន​សម្រស់​ស្អាត មាន​ប្រាក់​ចំណូល​ច្រើន និង​រៀប​ការ​ជាមួយ​អ្នក​ដែល​មាន​សម្រស់​ស្អាត និង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន ។

ការ​សិក្សា​នេះ​ផ្សាយ​ដោយ German-based Institute for the Study of Labor ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ