ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូលើដងផ្លូវបេតុងមួយកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ។
ជនរងគ្រោះទាំង២នាក់រួមមានទី១- ឈ្មោះ ញ៉ា ភេទប្រុស(របួស) និងម្នាក់ទៀត ឈ្មោះ សឿន សុផល ភេទប្រុស(ស្លាប់) ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចប្រាប់តាមប្រព័ន្ធវ៉សអាប់ថា មិនទាន់ដឹងពីមូលហេតុ និងទីលំនៅរបស់ជនរងគ្រោះនៅឡើយទេ គឺដឹងត្រឹមតែជនរងគ្រោះដែលស្លាប់ជាភាគីម៉ូតូស៊េរីឆ្នាំ២០១៧ ហើយអ្នករបួសធ្ងន់ជាភាគីម៉ូតូ សេ១២៥ស៊េរីឆ្នាំ២០១៧ ។
សមត្ថកិច្ចប្រាប់ថា ឈ្មោះ ញ៉ា ដែលរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវ ប្រទេសថៃទាំងយប់ ។ ចំណែកម៉ូតូសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ