ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF៖ កម្ពុជា​ទទួល​ជោគជ័យ​លើ​ការ​អនុវត្ត​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ថ្លែង​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​អនុវត្ត​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​រៀបចំ​កិច្ច​បញ្ជិការ​បាន​រហ័ស និង​មាន​តម្លាភាព​តាម​ស្ដង់ដា​គណនេយ្យ ។ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ថ្លែង​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​អនុវត្ត​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​រៀបចំ​កិច្ច​បញ្ជិការ​បាន​រហ័ស និង​មាន​តម្លាភាព​តាម​ស្ដង់ដា​គណនេយ្យ ។

តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា លោកស្រី យ៉ុ​ង សា​រ៉ា​ជូ បាន​លើក​ឡើង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ការ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​តាម​ស្តង់ដា​គណនេយ្យ​សាធារណៈ​អន្តរជាតិ ជូន​ដល់​មន្ត្រី​ជំនាញ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ថា ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​កត់ត្រា​, គ្រប់គ្រង​, បែងចែក​, អនុវត្ត​ថវិកា និង​កៀរគរ​ប្រមូល​ចំណូល ព្រមទាំង​ជួយ​ជំរុញ​ល្បឿន​នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឱ្យ​ឈាន​ទៅ​សម្រេច​បាន​តាម​ចក្ខុវិស័យ​ពិតប្រាកដ ។

លោកស្រី​បន្ត​ថា ៖« យើង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​អនុវត្ត​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ » ។ លោកស្រី​បន្ត​ថា ៖« កិច្ចសហការ​រវាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​នា​ពេល​កន្លង​មក គឺ​ដើម្បី​គាំទ្រ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នេះ » ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ហ៊ាន សា​ហ៊ី​ប បាន​លើក​ឡើង​ថា ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំ​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ថវិកា​រួម​មួយ​, ការ​ត្រួតពិនិត្យ​ឥណទាន​ថវិកា​ធ្វើ​ឡើង​ដោយ​ស្វ័យប្រវត្តិ​, ធានា​ចំណាយ ទូទាត់​ចំណាយ និង​និយ័ត​ភាព​ថវិកា​, តាមដាន​និង​រៀបចំ​កិច្ច​បញ្ជិការ​បាន​រហ័ស និង​មាន​តម្លាភាព​តាម​ស្ដង់ដា​គណនេយ្យ ។ នា​ពេល​ថ្មី​ៗ​នេះ ក្រសួង​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ FMIS ជា​ផ្លូវការ​នៅ​តាម​ក្រសួង​ចំនួន​១០ និង​ប្រកាស​បន្ត​អនុវត្ត​គម្រោង FMIS ទៅ​កាន់​ក្រសួង​-​ស្ថាប័ន និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ឆ្នាំ​២០១៨ ផង​ដែរ ។

លោក​បន្ត​ថា ចំណែក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​តាម​ស្តង់ដា​គណ​នេយ្យ​សាធារណៈ​អន្តរជាតិ គឺ​មាន​សារសំខាន់​សម្រាប់​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​គណនេយ្យ​សាធារណៈ ដើម្បី​ពង្រឹងសមត្ថភាព និង​លើកកម្ពស់​ការ​យល់​ដឹង​បន្ថែម​ទៀត​សម្រាប់​គ្រប់គ្រង និង​ព្យាករណ៍​សាច់ប្រាក់​ដើម្បី​បំពេញតម្រូវការ​នៃ​ការ​បើក​ផ្តល់​សាច់ប្រាក់​សម្រាប់​ទូទាត់​ការ​ចំណាយ​ជំរុញ​គាំទ្រ​ដល់​ប្រក្រតី​ភាព និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ដល់​អង្គភាព ក៏​ដូច​ជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ