ធម្មតានៅតាមស្រុកស្រែចម្ការក្នុងប្រទេសយើង ច្រើនតែមានការចិញ្ចឹមសត្វមាន់ជាលក្ខណៈគ្រួសារ ដូច្នេះសម្រាប់ ក្មេងៗ និងអ្នកដែលស្រឡាញ់សត្វមាន់ ពិតជាចូលចិត្តឱបថើបសត្វមាន់ខ្លាំងណាស់ ។ ប៉ុន្តែដោយយោងទៅតាមសេចក្តីរាយការណ៍ពីមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (CDC) ឲ្យដឹងថា ការថើបសត្វមាន់អាចប្រឈមខ្ពស់នឹងការកើតជំងឺគ្រុនពោះវៀន ដែលបង្កឡើងដោយមេរោគ Salmonella ។
ធម្មតាការបង្ករោគដោយមេរោគ Salmonella នេះអាចធ្វើឲ្យមនុស្សឈឺខ្លាំង ហើយករណីធ្ងន់អាចស្លាប់បាន (កម្រ) ។ ជំងឺនេះបង្កឡើងដោយបាក់តេរីដែលរស់នៅក្នុងពោះវៀនរបស់សត្វ ហើយចេញមកខាងក្រៅតាមរយៈលាមក និងចម្លងទៅមនុស្សតាមរយៈការញ៉ាំទឹក ឬអាហារ មានវត្តមានបាក់តេរីមួយនេះ ។ ប៉ុន្តែនៅសហរដ្ឋអាមេរិក មានការផ្ទុះជំងឺនេះទៅលើសត្វបក្សីរស់ទៅវិញ ។
ទោះបីជាសេចក្តីរាយការណ៍ ត្រូវបានរកឃើញក្នុងសហរដ្ឋអាមេរិកក៏ដោយ តែបើសិនជាជាកសិករចិញ្ចឹមមាន់ដែរក៏គួរតែដឹង និងប្រុងប្រយ័ត្នចំពោះការថើបសត្វប្រភេទនេះ ដើម្បីសុខភាពនៅថ្ងៃមុខ ។ អ្វីដែលសំខាន់ គឺហាមស្រឡាញ់សត្វមាន់រហូតដល់ថើបវាដូចមនុស្ស ៕
ចែករំលែកព័តមាននេះ