ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខាន​រួម​ភេទ​យូរ​ងាយ​សម្គាល់​ដឹង​តាម​អាការទាំង​នេះ (18+)

6 ឆ្នាំ មុន

នៅ​ពេល​យើង​និយាយ​ដល់​ការ​រួម​ភេទ អ្វី​ដែល​ធ្វើ​ឲ្យ​វា​មាន​អាការ​យ៉ាប់​បំផុត​នោះ គឺ​ស្ងួត​ខ្លាំង​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ កាលណា​ដែល​មនុស្ស​ស្រី​មិន​បាន​រួម​ភេទ ឬ​ខាន​រួម​ភេទ​យូរ យើង​អាច​សម្គាល់​ដឹង​តាម​រយៈ​អាការ​របស់​ពួក​គេ​ខាងក្រៅ​ដូច​ជា​៖ មិនសូវ​ស្រឡាញ់​ខ្លួនឯង នៅ​ពេល​អ្នក​មិន​បាន​រួម​ភេទ​រយៈពេល​យូរ…

នៅ​ពេល​យើង​និយាយ​ដល់​ការ​រួម​ភេទ អ្វី​ដែល​ធ្វើ​ឲ្យ​វា​មាន​អាការ​យ៉ាប់​បំផុត​នោះ គឺ​ស្ងួត​ខ្លាំង​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ កាលណា​ដែល​មនុស្ស​ស្រី​មិន​បាន​រួម​ភេទ ឬ​ខាន​រួម​ភេទ​យូរ យើង​អាច​សម្គាល់​ដឹង​តាម​រយៈ​អាការ​របស់​ពួក​គេ​ខាងក្រៅ​ដូច​ជា​៖

មិនសូវ​ស្រឡាញ់​ខ្លួនឯង
នៅ​ពេល​អ្នក​មិន​បាន​រួម​ភេទ​រយៈពេល​យូរ ការ​ស្រឡាញ់​ខ្លួនឯង​របស់​អ្នក​អាច​នឹង​ថយ​ចុះ ។ រឿង​នេះ​គឺជា​ការណ៍​ពិត ជា​ពិសេស​តែ​ម្តង​បើសិនជា​អ្នក​ទើបតែ​ខាន​រួម​ភេទ​មួយ​រយៈ ខណៈ​ពេល​ដែល​ធ្លាប់តែ​ធ្វើ​វា​ជា​ប្រចាំ ។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ខ្លួនឯង​លែង​មាន​អ្វី​ទាក់ទាញ ឬ​មិន​មាន​តម្លៃ​អ្វី​ទាំងអស់ ។

ឆាប់​ភ្លេចភ្លាំង​ច្រើន
ការ​ដែល​មិន​បាន​រួម​ភេទ​អាច​ប៉ះពាល់​ដល់​ការ​ចង​ចាំ និង​សមត្ថភាព​ក្នុង​ការ​ចាំ​រឿង​ជា​ច្រើន​បាន ។ នៅ​ពេល​អ្នក​មិន​បាន​រួម​ភេទ​រយៈពេល​យូរ វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​គិត​កាន់តែ​ខ្លាំង ។ ជា​លទ្ធផល​អ្នក​នឹង​ទំនងជា​មិន​ចេះ​ផ្តោតអារម្មណ៍ និង​ចង​ចាំ​រឿង​ជា​ច្រើន​បាន​ល្អ​ដូច​មុន​ឡើយ ។

កង្វះ​ការ​គេង
នៅ​ពេល​ខួរក្បាល​កំពុង​តែ​ធ្វើការ​ជាប់ វា​អាច​នឹង​ធ្វើ​ឲ្យ​ពិបាក​ផ្ចង់អារម្មណ៍​ទៅ​លើ​រឿង​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​ការ​គេង​ផង​ដែរ ។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​មនុស្ស​គេង​លក់​កាន់តែ​លឿន ។ ការ​គេង​មិន​បាន​គ្រប់គ្រាន់ ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ដែរ ។ អ្វី​ដែល​ចម្លែក​នោះ​គឺថា ការ​គិត​អំពី​ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ជា​ចង់​រួម​ភេទ​ទេ ។

តែងតែ​ឈឺ​ជាប់
រឿង​នេះ​ស្តាប់​មើលទៅ​ដូច​ឆ្គួ​ត ប៉ុន្តែ​ការ​ដែល​មិន​បាន​រួម​ភេទ ពិតជា​អាច​បង្កើន​ឱកាស​នៃ​ការ​ឈឺ​មែន ហើយ​ក៏​អាច​ខាត​អាយុ​ទៀត​ផង​។ ហេតុផល​នោះ​គឺ​ជាប់​ទាក់ទង​នឹង​ការ​គេង​មិន​បាន​គ្រប់​តែ​ម្តង ។ បើសិនជា​អ្នក​មិន​បាន​គេង​គ្រប់​ទេ អ្នក​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ឆ្លង​ជំងឺ ។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​រួម​ភេទ​ជា​ទៀងទាត់ គឺរ​ស់បាន​យូរ​ជាង ។

ការ​ប្រើ​ថ្នាំ
ការ​ដែល​លេបថ្នាំ​ច្រើន អាច​នាំ​ឲ្យ​កើតជា​រឿង​ក្រហល់ក្រហាយ​ច្រើន​ដែរ ។ មាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ច្រើន​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ជា​ការ​ថយ​ចុះ​ចំណង់​ផ្លូវភេទ ។ បើសិនជា​អ្នក​មិន​ចង់​ខ្សោយ​ផ្លូវភេទ​ទេ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុន​ពេល​ចាប់ផ្តើម​លេបថ្នាំ ។

មិនសូវ​មានការ​ទាក់ទង​ក្នុង​សង្គម​ដូច​មុន
រឿង​នេះ​គឺជា​កត្តា​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​មួយទៀត នៃ​ការ​មិន​បាន​រួម​ភេទ ។ ដើម្បី​បំបែក​មន្ត​អាគម​ជាប់​គាំង​ក្នុង​ខ្លួន អ្នក​ត្រូវ​តែ​រស់នៅ​ឲ្យ​មានការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ប៉ុន្តែ​ការ​មិន​បាន​រួម​ភេទ ពិតជា​អាច​ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត​រស់នៅ​តែឯង និង​មិន​និយាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​បាន ។

កាន់តែ​ចាស់ ទៅ​ៗ
ការ​ដែល​មិន​បាន​រួម​ភេទ​រយៈពេល​យូរ អាច​ក្លាយទៅជា​រឿង​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង ហើយ​ការ​តានតឹង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ចាស់​ផង ។ អ្នក​ក៏​នឹង​បាត់បង់​ចំណង់​ផ្លូវភេទ នៅ​ពេល​អាយុ​កាន់តែ​ច្រើន​ដែរ ។ វា​ហាក់បីដូចជា​មានរឿង​ច្រើន​ណាស់ តកន្ទុយ​គ្នា​នៅ​ពេល​ដែល​ខាន ឬ​មិន​បាន​រួម​ភេទ​រយៈពេល​យូរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ