អាជ្ញាធររាជធានីបើកកិច្ចប្រជុំត្រៀមផែនការការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ដោយមានគោលការណ៍ណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ដោយមានគោលការណ៍ណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ដោយមានគោលការណ៍ណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានជួបប្រជុំជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ផែនការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ ខាងមុខ ។
លោកអភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ទោះបីក្នុងបរិបទដែលសកលលោកកំពុងមានក្តីកង្វល់អំពីការធ្វើភេរវកម្មតាមទីប្រជុំជន ដែលរដ្ឋអំណាចនីមួយៗកំពុងយកចិត្តទុកដាក់ជាខ្លាំងចំពោះសន្តិសុខប្រជាពលរដ្ឋរបស់ខ្លួន បើទោះកម្ពុជាយើងជាប្រទេសមានសន្តិភាពហើយក្តី ក៏យើងមិនអាចមើលស្រាលសភាពការណ៍បាននោះដែរ ។
លោកបន្តថា មិនថាទីតាំងភូមិសាស្ត្រខណ្ឌ គោលដៅកម្សាន្តសប្បាយឡើយ ទោះជាភូមិសាស្ត្រខណ្ឌជុំវិញ ក៏ត្រូវយកចិត្តទុកដាក់ទប់ស្កាត់កុំឱ្យមានបញ្ហាចោរលួច ចោរប្លន់ ឬចោរគាស់ផ្ទះជាដើម ។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ខាងមុខនេះ នៅរាជធានីភ្នំពេញមានការរៀបចំប្រគុំតន្ត្រីឆ្លងឆ្នាំនេះជាច្រើនកន្លែង នៅតាមទីតាំងឯកជនរបស់គេដូចជានៅតាមសណ្ឋាគារ ក្រុមហ៊ុន រោងចក្រសហគ្រាសនានា ចំណែកទីតាំងសាធារណៈមានតែក្រុមហ៊ុនធំៗដូចណាហ្គ្រាវើល និងក្រុមហ៊ុនហង្សមាសជាដើម ធ្វើក្នុងនោះមានរដ្ឋបាលរាជធានីភ្នំពេញធ្វើនៅវត្តភ្នំ មានការបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ ។
ក្រុមហ៊ុនណាហ្គាវើល សុំធ្វើនៅលើសួនច្បារមុខណាហ្គាវើលតែម្ដង តែរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើនៅលើសួនច្បារឡើយ ខ្លាចខូចស្មៅសួន និងខូចសណ្ដាប់ធ្នាប់ ដោយឱ្យរើសទីតាំងផ្សេងពីនោះ និងនៅក្បែរណាហ្គាវើលនេះដែរ ៕
ចែករំលែកព័តមាននេះ