ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កងនាវាចម្បាំង​​រុស្ស៊ីមក​កាន់​កម្ពុជា​​ក្រោយពី​​ខក​ខានរយៈ​ពេល​​ជាង​18ឆ្នាំ​

13 ឆ្នាំ មុន

​ខេត្តព្រះសីហនុ​ ៖ ​​នាវាចម្បាំងរបស់​​​​ប្រទេស​រុស្ស៊ី ​​អម​ដោយ​នាវា​សណ្តោង និង​នាវា​ដឹកប្រេង​​​២​គ្រឿង​ទៀត ​ដែល​មាន​កង​នាវិក​​​ចំនួន​​​៣០០នាក់ ​​បានចូល​​​​ចត​ក្នុងកំពង់​ផែ​អន្តរជាតិ​​​ក្រុងព្រះសីហនុ ​កាលពីព្រឹកថ្ងៃ​​ទី​​៨ ​​កញ្ញា ​ឆ្នាំ​២០១១ ​ក្នុង​គម្រោង​​​ទស្សនកិច្ច​​​មក​កាន់​​ព្រះរាជាណាចក្រ​កម្ពុជា​​​៦ថ្ងៃ​។

ខេត្តព្រះសីហនុ​ ៖ ​​នាវាចម្បាំងរបស់​​​​ប្រទេស​រុស្ស៊ី ​​អម​ដោយ​នាវា​សណ្តោង និង​នាវា​ដឹកប្រេង​​​២​គ្រឿង​ទៀត ​ដែល​មាន​កង​នាវិក​​​ចំនួន​​​៣០០នាក់ ​​បានចូល​​​​ចត​ក្នុងកំពង់​ផែ​អន្តរជាតិ​​​ក្រុងព្រះសីហនុ ​កាលពីព្រឹកថ្ងៃ​​ទី​​៨ ​​កញ្ញា ​ឆ្នាំ​២០១១ ​ក្នុង​គម្រោង​​​ទស្សនកិច្ច​​​មក​កាន់​​ព្រះរាជាណាចក្រ​កម្ពុជា​​​៦ថ្ងៃ​។ នេះជា​ការ​​ចូល​ចត​​​​ទស្សនកិច្ច​​​លើក​ដំបូង​​ ក្រោយ​ពី​ការ​ខកខាន​​អស​់រយៈ​ពេល​ជាង​​១៨​ឆ្នាំ​កន្លង​មក​ ​​គិតចាប់​តាំង​ពី​​​ដើម​ទសវត្ស​​​ទី​៨០មក។

ក្រោយ​ពី​​​នាវា​ចម្បាំង​​​ប្រទេស​​មហាអំណាច​​​យោធា​​​​មួយចំនួន​ដូចជា​​​សហរដ្ឋ​​អាមេរិក​ជាដើម ​បាន​បញ្ជូន​​​នាវា​ចម្បាំង​​​មកធ្វើទស្សនកិច្ច​​នៅ​កម្ពុជា ​ជាបន្តបន្ទាប់​​​​។ ​មន្ត្រីស្ថានទូត​​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​​​​បានប្រាប់​​​ក្រុមអ្នក​​រាយ​ការណ៍​​​ព័ត៌​មាន​ថា ជាមួយនឹង​ការ​​ពង្រីក​ចំណង​មិត្តភាព​ និងកិច្ច​​​សហប្រតិបត្តិការ​​​ រវាង​ប្រទេស​ទាំង​ពីរ ការចូល​​ចត​របស់​នាវា​នេះ​ធ្វើឡើង​​​ ដើម្បី​អបអរ​សាទរ​ដល់​ខួបលើកទី​​​៥៥​ឆ្នាំ​នៃ​​ទំនាក់​ទំនង​ការ​ទូត​រវាង​​ប្រទេស​ទាំង​ពីរ កម្ពុជា​-រុស្ស៊ី ​ផងដែរ។​ ​ក្នុង​អំឡុង​​ទស្សនកិច្ច​នៅ​កម្ពុជា​​៦​ថ្ងៃ មេបញ្ជា​ការ​​​នាវា​ចម្បាំង​ដ៏ធំ​​របស់រុស្ស៊ី​​ប្រចាំ​នៅ​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ឈ្មោះ​​​អាដ ​មីរ៉ាល់ ​​ប៉ាន់​​​តេឡេវ ​នឹង​ដឹក​​​​នាំប្រតិ​ភូ​​​ជួបសំណេះសំណាល​​​ជាលក្ខណៈ​មិត្តភាព​​​ជាមួយ​មន្ត្រី​​ជាន់ខ្ពស់​​​​នៃកង​​យោធ​ពល​ខេមរ​ភូមិន្ទ ​​មន្ត្រី​​ជាន់ខ្ពស់​​​​កំពង់ផែ​​ និង​មន្ត្រី​​អាជ្ញា​ធរ​​​ខេត្តព្រះ​សីហនុ ពិសេស​ជួប​ជាមួយ​​សមភាគី​​កង​​ទ័ព​ជើង​ទឹក​​កម្ពុជា​។

ក្នុង​ឱកាស​​ចូលចត​នៅកំពង់ផែ​​​សមុទ្រ​កម្ពុជា ​​​មេបញ្ជា​ការ​​​នាវា នឹង​​អញ្ជើញ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​មួយចំនួន​​​ឱ្យធ្វើ​​ទស្សនកិច្ច​​នៅលើ​នាវា​​​ ដើម្បី​​ស្វែង​យល់​ពីសម្ភារ​​​យោធា​បែបទំនើប​​​​របស់​រុស្ស៊ី ​​ហើយក៏​​នឹង​អនុញ្ញាត​​​ឱ្យ​​សាធារណ​ជន ​ចូលទស្សនា​​ក្នុងនាវា​​​ដោយផ្ទាល់​​​នៅថ្ងៃទី​​​​១១ កញ្ញា ​ចាប់ពី​​ម៉ោង​៣​រសៀល​​ដល់ម៉ោង​​​​​៥ល្ងាច​។ ​យោងតាមការប្រកាស​របស់​ស្ថានទូត​​​រុស្ស៊ី ​​ឱ្យ​ដឹង​ថា ​នាវា​​អាដ​មីរ៉ាល់ ​ប៉ាន់​តេ​ឡេវ មាន​បំពាក់​​​​ដោយសព្វាវុធ​​​​​ទំនើប​​​​ៗ​បំផុត ​រួម​មាន​​ជើង​ទម្រ ​សម្រាប់​​​មីស៊ីល​បាញ់យន្តហោះ​​​​ធុនគីន​ហ្សាល ​ចំនួន​៨គ្រឿង ​ដែលភ្ជាប់​ដោយ​គ្រាប់​​មី​ស៊ីល​ចំនួន​​​​៦៤​គ្រាប់​។ ជើងទម្រ​​សម្រាប់​មីស៊ីល​​​ធុន​រ៉ាស​ទ្រូប​ចំនួន​​​៨គ្រឿង ឧទ្ធម្ភាគចក្រ​​​ប្រឆាំង​​​​នាវា​ធុន​​កា​ម៉ូវ​ចំនួន​២គ្រឿង ​​ហើយ​នាវា​នេះ​​មាន​ចំណុះ​​ទឹក​៧.៤៨០តោន ចរន្ត​ខ្យល់​​​៧,៨ម៉ែត្រ ជា​នាវា​​​ត្រូវបានប្រើប្រាស់​ក្នុង​​​​កង​ទ័ព​ជើង​ទឹក​​​រុស្ស៊ី​ឆ្នាំ​១៩៩២៕