អាមេរិកថ្កោលទោសកងកម្លាំងសន្តិសុខថា បោសសម្អាតជនជាតិភាគតិច
សហរដ្ឋអាមេរិក-ប្រទេសមីយ៉ាន់ម៉ា ៖ ក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក REX TILLERSON ថ្លែងកាលពីថ្ងៃទី២២ វិច្ឆិកា ថា…
សហរដ្ឋអាមេរិក-ប្រទេសមីយ៉ាន់ម៉ា ៖ ក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក REX TILLERSON ថ្លែងកាលពីថ្ងៃទី២២ វិច្ឆិកា ថា…
សហរដ្ឋអាមេរិក-ប្រទេសមីយ៉ាន់ម៉ា ៖ ក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក REX TILLERSON ថ្លែងកាលពីថ្ងៃទី២២ វិច្ឆិកា ថា សហរដ្ឋអាមេរិកចាត់ទុកអំពើហិង្សាដែលរុញច្រានពួករ៉ូហ៊ីងយ៉ាជាង៦០០.០០០នាក់ឱ្យរត់ភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ចាប់តាំងពីដំណាច់ខែសីហាមកថា ជាការ «បោសសម្អាតជនជាតិភាគតិច» មួយ ។
លោក TILLERSON ថា ក្រោយការវិភាគដោយល្អិតល្អិន និងដោយស៊ីជម្រៅលើអ្វីៗដែលយើងទទួលបានច្បាស់ណាស់ថា សភាពការណ៍នៅភាគខាងជើងរដ្ឋរ៉ាឃីន គឺជាការបោសសម្អាតជនជាតិភាគតិចមួយប្រឆាំងពួករ៉ូហ៊ីងយ៉ា ។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានចោទប្រកាន់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាថា ជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលលោកចាត់ទុកថា ការបង្កទុក្ខវេទនាពុំអាចអត់ឱនឱ្យបានលើពួករ៉ូហ៊ីងយ៉ា ។ ទោះបីជាកងទ័ពទម្លាក់ការទទួលខុសត្រូវលើពួកបះបោររ៉ូហ៊ីងយ៉ាក្តី ក៏លោក TILLERSON ថ្លែងថា គ្មានការបង្កហេតុណាមួយអាចលើកហេតុផលលុបលាងអំពើសាហាវព្រៃផ្សៃ ដែលកើតមានបន្ទាប់ពីនោះទេ ។ ការបាញ់ប្រហារលើបណ្តាជនស៊ីវិល ដែលរត់ភៀសខ្លួន និងការដើរដុតផ្ទះសម្បែងពួកគេជំរុញឱ្យប្រជាជនតំបន់អ៊ិស្លាមនោះរត់ភៀសខ្លួនចេញពីភូមិឋានពួកគេ ។ ពួកអ្នកដែលប្រព្រឹត្តអំពើសាហាវទាំងនេះត្រូវតែជាអ្នកទទួលខុសត្រូវ ។ សហរដ្ឋអាមេរិកចង់ណែនាំឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ហើយគ្រោងដាក់ទណ្ឌកម្មនានាសំដៅប្រឆាំងពួកអ្នកដែលយល់ថា ជាអ្នកទទួលខុសត្រូវលើអំពើបោសសម្អាតជនជាតិភាគតិច ។
កាលពីសប្តាហ៍មុន លោក REX TILLERSON បានមកកាន់មីយ៉ាន់ម៉ា ហើយជួបជាមួយលោកស្រីអ៊ួង សាន់ស៊ូជី នៅរដ្ឋធានីណៃពិដោ ហើយក៏ជួបជាមួយឧត្តមសេនីយ៍ AUNG HLAING ប្រមុខយោធាមីយ៉ាន់ម៉ានៅរដ្ឋរ៉ាឃីនផងដែរ ។ ចំណែកសម្តេចប៉ាប ហ្វ្រង់ស្វ័រ នឹងយាងទៅកាន់ប្រទេសបង់ក្លាដែសនាដំណាច់ខែនេះ ដើម្បីជួបជាមួយពួកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែរ ៕
ចែករំលែកព័តមាននេះ