ប្រសិនបើអ្នកគិតថា ការសម្រកទម្ងន់គឺជារឿងតែមួយគត់ដែលអ្នកនឹងទទួលបានក្រោយពីការធ្វើលំហាត់ប្រាទៀងទាត់នោះ អ្នកគិតខុសហើយ ។ ក្រៅពីអត្ថប្រយោជន៍ខាងសុខភាព ការធ្វើលំហាត់ប្រាណទៀងទាត់ធានាបាននូវការផ្គត់ផ្គង់ឈាមដែលមានជាតិអុកស៊ីសែនគ្រប់គ្រាន់ទៅឲ្យខួរក្បាលដោយពង្រឹងនូវការចងចាំ បញ្ញា និងការយកចិត្តទុកដាក់រួមជាមួយការបន្ថយភាពតានតឹង និងជំងឺបាក់ទឹកចិត្ត ។
អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណចំពោះខួរក្បាល ៖
១-បង្ការភាពចុះខ្សោយនៃខួរក្បាល
យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅព្រឹត្តបត្រ American Geriatrics មានការទាក់ទងរវាងការការប្រែប្រួលសាច់ដុំទៅនឹងដំណើរការ និងការហ្វឹកហាត់ខួរក្បាលក្នុងចំណោមអ្នកដែលមានអាយុលើសពី៥៥ឆ្នាំដែលមានបញ្ហាចុះខ្សោយខួរក្បាល ។
២-បង្កើនការចងចាំ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តបត្រ Acta Psychologica បានបង្ហាញថាការបង្កើនការចងចាំអាចមានលក្ខណៈសាមញ្ញតាមរយៈការធ្វើលំហាត់ប្រាណរយៈពេល២០នាទី ។
៣-បង្កើនមុខងារខួរក្បាល
យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តបត្រ Journal Cortex សកម្មភាពរាងកាយដូចជាការរត់ តិចៗ ហែលទឹក ដើរ ឬរាំត្រូវបានគេដឹងថារួមចំណែកជួយដល់មុខងារខួរក្បាល ។ វាក៏ជួយកាត់បន្ថយឱកាសនៃជំងឺភ្លេចភ្លាំងនៅពេលអ្នកមានវ័យចំណាស់ ។
៤-ធ្វើឱ្យប្រសើរឡើងនូវល្បឿននៃការគិត
វាគឺជាការទាក់ទងរវាងជំនាញគិត និងចលនារាងកាយ ។ យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តបត្រវេជ្ជសាស្ត្រ American Academy of Neurology បានឲ្យដឹងថាសកម្មភាពសរសៃឈាមបេះដូងអាចរក្សាជំនាញគិតនៅក្នុងវ័យជំទង់ ។
៥-ទប់ស្កាត់ និងកាត់បន្ថយជំងឺបាក់ទឹកចិត្ត
លទ្ធផលដែលត្រូវបានចុះផ្សាយក្នុងព្រឹត្តបត្រ American Journal of Psychiatry បានរកឃើញថាករណី១២%នៃជំងឺបាក់ទឹកចិត្តអាចត្រូវបានរារាំងប្រសិនបើអ្នកចូលរួមធ្វើសកម្មភាពរាងកាយតែ១ម៉ោងក្នុង១សប្តាហ៍ ៕
ចែករំលែកព័តមាននេះ