ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ​បន្ថយ​មេជី​វិត​ឈ្មោល​បុរស

6 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​គិត​ថា​ការ​មើល​ទូរទស្សន៍ និង​ការ​រស់នៅ​មិនសូវ​មាន​សកម្មភាព​ច្រើន​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ថយ​ចុះ​ចំនួន​មេជី​វិត​ឈ្មោល ? ខាងក្រោម​នេះ​គឺជា​រឿង​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​អាច​បន្ថយ​បរិមាណ​មេជី​វិត​ឈ្មោល​របស់​មនុ​សុ្ស​ប្រុស​ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ ។ ១-​ការ​គេង​ត្រាំ​ទឹក​ក្តៅ វា​ត្រូវ​បាន​គេ​បង្ហាញ​ថា​ការ​គេង​ត្រាំ​ក្នុង​ទឹក​ក្តៅ​រយៈពេល​៣០​នាទី​អាច​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល ។ ការ​សិក្សា​ថ្មី​១​បាន​បង្ហាញ​ថា​បុរស​ដែល​កាត់​បន្ថយ​ការ​គេង​ត្រាំ​ទឹក​ក្តៅ ចំនួន​មេជី​វិត​ឈ្មោល​របស់​ពួក​គេ​កើនឡើង​៤៩១%…

តើ​អ្នក​ធ្លាប់​គិត​ថា​ការ​មើល​ទូរទស្សន៍ និង​ការ​រស់នៅ​មិនសូវ​មាន​សកម្មភាព​ច្រើន​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ថយ​ចុះ​ចំនួន​មេជី​វិត​ឈ្មោល ? ខាងក្រោម​នេះ​គឺជា​រឿង​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​អាច​បន្ថយ​បរិមាណ​មេជី​វិត​ឈ្មោល​របស់​មនុ​សុ្ស​ប្រុស​ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ ។

១-​ការ​គេង​ត្រាំ​ទឹក​ក្តៅ
វា​ត្រូវ​បាន​គេ​បង្ហាញ​ថា​ការ​គេង​ត្រាំ​ក្នុង​ទឹក​ក្តៅ​រយៈពេល​៣០​នាទី​អាច​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល ។ ការ​សិក្សា​ថ្មី​១​បាន​បង្ហាញ​ថា​បុរស​ដែល​កាត់​បន្ថយ​ការ​គេង​ត្រាំ​ទឹក​ក្តៅ ចំនួន​មេជី​វិត​ឈ្មោល​របស់​ពួក​គេ​កើនឡើង​៤៩១% ។

២-​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​បុរស​ដែល​មើល​ទូរទស្សន៍​២០​ម៉ោង ឬ​លើស​ពី​នេះ​ក្នុង​មួ​យស​ប្តា​ហ៍ មាន​ចំនួន​មេជី​វិត​ឈ្មោល​៥០%​តិច​ជាង​អ្នក​ដែល​មិន​មើល​ទូរទស្សន៍​ទាល់តែ​សោះ ។

៣-​ការ​បំពុលបរិស្ថាន
អ្នកជំនាញ​បាន​និយាយ​ថា​ការ​ដកដង្ហើម​ក្នុង​មជ្ឈដ្ឋាន​ដែល​មានការ​បំពុលបរិយាកាស​ច្រើន​ពេក​នាំ​ឱ្យ​មានការ​ប្រមូលផ្តុំ​រ៉ា​ឌី​កាល់​សេរី​ខ្ពស់​នៅ​ក្នុង​ឈាម​ដែល​បណ្តាល​ឲ្យ​គុណភាព​មេជី​វិត​ឈ្មោល​ទាប​សូ​ម្បី​តែ​ចំពោះ​បុរស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​មាន​កូន។

៤-​ដាក់​កុំព្យូទ័រ​យួរដៃ​លើ​ភ្លៅ
ប្រសិនបើ​អ្នក​ដាក់​កុំព្យូទ័រ​យួរដៃ​នៅ​លើ​ភ្លៅ មិន​ត្រឹមតែ​កម្តៅ​របស់​វា​នោះ​ទេ​ធ្វើ​ឱ្យ​ពង​ស្វាស​របស់​បុរស​ឡើងក​ម្តៅ អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក​ដែល​បង្កើត​ដោយ​សៀគ្វី​អេ​ឡិច​ត្រូ​និក​ខាងក្នុង​របស់​កុំព្យូទ័រ​យួរដៃ និង​វ៉ា​យ​ហ្វា​យ​អាច​បន្ថយ​គុណភាព​មេជី​វិត​ឈ្មោល ។ ដូច្នេះ​​សូម​បញ្ឈប់​ការ​ដាក់​កុំព្យូទ័រ​យួរដៃ​របស់​អ្នក​នៅ​លើ​ភ្លៅ ។

៥-​របប​អាហារ​លោក​ខាងលិច
ប្រសិនបើ​អ្នក​ចូល​ចិត្ត​បរិភោគ​អាហារ​តាម​បែប​បស្ចិមប្រទេស​ដូច​ជា​ភី​ហ្សា និង​អាហារ​កំប៉ុង ដូច្នេះ​ឥឡូវនេះ​អ្នក​គួរតែ​ចៀសវាង​ពួក​វា ។ តាម​ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​របប​អាហារ​របស់​លោក​ខាងលិច​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ការ​ថយ​ចុះ​ចំនួន​មេជី​វិត
ឈ្មោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ