រាជធានីភ្នំពេញ ៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបទីតាំងរកស៊ីជួញដូរផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាមួយកន្លែង ឃាត់ខ្លួនបាននារីម៉ាស្សាសរសៃផងបម្រើផ្លូវភេទផងចំនួន៦នាក់ និងមេការប្រុសស្រី២នាក់ នៅវេលាម៉ោង៦និ៣០នាទីល្ងាចថ្ងៃទី២៦ តុលា នៅហាងម៉ាស្សាកោសជប់មួយកន្លែងយីហោ «មហាលាភ» ផ្ទះលេខ២៣ ភូមិ១ ក្រុម១ ផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រតិបត្តិការចូលបង្ក្រាបផ្ទះជួញដូរផ្លូវភេទក្រោមស្លាកម៉ាស្សាស្អំសរសៃនេះមេការស្ត្រីដែលត្រូវឃាត់ខ្លួនមានឈ្មោះ ស្រីកា អាយុ៣០ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ គិត សម្បត្តិ ភេទប្រុស ជាម្ចាស់ផ្ទះ និងដកហូតបានស្រោមអនាម័យ ប្រើប្រាស់រួចមួយកំភ្លូស និងមិនទាន់ប្រើប្រាស់មួយចំនួន លុយចំនួន៧០០ដុល្លារ ទូរសព្ទ័មួយចំនួន ព្រមទាំងម៉ូតូចំនួន៣គ្រឿង ។
មុននឹងឈានទៅដល់ការបង្ក្រាបទីតាំងខាងលើ កម្លាំងការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសនីយ៍ឯក ចាន់ គត្តិខុម ស្នងការរងរាជធានីភ្នំពេញ និងមានការអនុញាតពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានី ព្រមទាំងមានការសម្របសម្រួលពីលោក អោក លឹមចាន់ទីណា ក្រឡាបញ្ជី បានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះឆែកឆេរផ្ទះម៉ាស្សា យីហោ មហាលាភ ដែលស្ថិតនៅផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះមានមេការប្រុសស្រីចំនួន២នាក់ ព្រមទាំងនារីបម្រើផ្លូវភេទចំនួន៦នាក់ ។
បន្ទាប់ពីឃាត់ខ្លួនបានរួចហើយ ស្ត្រីរងគ្រោះ ព្រមទាំងមេការប្រុសស្រី និងវត្ថុតាំងមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋានរាជធានីភ្នំពេញ ។ ចំណែកផ្ទះម៉ាស្សាខាងលើត្រូវបានសមត្ថកិច្ចបិទទ្វារជាបណ្តោះអាសន្ន កុំឱ្យធ្លាប់ ព្រោះបើករកស៊ីមិនព្រមចេះគួរសមអ្នកចាប់ ៕
ចែករំលែកព័តមាននេះ