ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​លេង​បងប្អូន ចេញ​ទៅ​វិញ​ជួប​គ្រោះថ្នាក់​ចរាចរ​គួរ​ឲ្យ​អាសូរ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​២​នាក់​បងប្អូន​បង្កើត បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​បងប្អូន​ជីដូនមួយ​ត្រលប់​ទៅ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧…

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​២​នាក់​បងប្អូន​បង្កើត បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​បងប្អូន​ជីដូនមួយ​ត្រលប់​ទៅ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបំបែក​អា​ឡាំង​ដឺ​ឡុ​ង ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្ក​ដោយ​រថយន្ត​ធុន​ធំ មិន​ស្គាល់​ម៉ាក បាន​ប៉ះ​គ្នា​ជាមួយ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CD-៧៤៣២ បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​រង​របួសធ្ងន់ ឬ​ឯ​រថយន្ត​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ ។ ជន​រង​គ្រោះ​ទី​១.​ឈ្មោះ គិ​ន ចាន់​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ផុង​លលា​ដ៏ បាក់ដៃ​ស្តាំ​ពី​កំណាត់​) និង​ទី​២.​ឈ្មោះ គិ​ន ចាន់​ណា​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រង​របួសធ្ងន់ (​ដាច់​ជើង​ស្តាំ បែកក្បាល​លើ​ចិញ្ចើម​ដល់​ឆ្អឹង​) អ្នក​ទាំង​ពីរ​ជា​បងប្អូន​បង្កើត មាន​ទីលំនៅ​ស្រុក​ដងទង់ ខេត្តកំពត ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ដោយឡែក យោង​តាម​ប្រភព​សាច់ញ្ញាត្តិ (​បងប្អូន​ជីដូនមួយ​) ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​បាន​ទៅ​លេង​បន្ទប់​ជួល​របស់​ខ្លួន នៅ​មុខ​រោងចក្រ​ញូ​ស្តា ហើយ​ក៏​បាន​ត្រលប់​ទៅ​កន្លែងធ្វើការ​វិញ​នៅ​ស្មាច់​ដែង ព្រោះ​មេឃ​រង​ភ្លៀង ប៉ុន្តែ​គ្រាន់តែ​ជន​រង​គ្រោះ​ចេញ​បាន​បន្តិច​ភ្លៀង​បាន​ធ្លាក់​ខ្លាំង ហើយ​ក៏​ពុំ​បានដឹង​ថា ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរ ពេល​កំពុង​ភ្លៀង​នោះ​ទេ ទើបតែ​សមត្ថកិច្ច​ទូរស័ព្ទ ទើប​ដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ